ប្ដី​ប្រពន្ធ​ខុស​កម្ពស់​មួយគូ ផ្អែម​ល្ហែម​មិន​ចាញ់​គូស្នេហ៍​កំលោះ​ក្រមុំ​

  • 2017-09-15 04:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​ជនជាតិ​អាមេរិក​មួយ​គូ ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដោយ​សារ​តែ​រូប​រាង​ខាង​ប្រុស​ទាប មុខ​មាត់​មិន​សូវ​ស្អាត ​ហើយ​បាន​ប្រពន្ធ​ស្រស់​សោភា ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា​វិញ គឺ​ផ្អែម​ល្ហែម​មិន​នឹក​ស្មាន​ដល់។

បុរស​ជា​ប្ដី​មាន​​ឈ្មោះ Sean Stephenson មាន​កម្ពស់​ប្រមាណ ៨០​សង់ទីម៉ែត្រ។ គាត់​បាន​កើត​ជំងឺ osteogenesis imperfecta ធ្វើ​ឲ្យ​គាត់​មិន​អាច​ដើរ​ និង​ឆ្អឹង​​​មិន​អាច​លូត​​ដូច​ធម្មតា​បាន​។ ពេល​ទើប​កើត ​គ្រប់​ឆ្អឹង​របស់​គាត់​ស្ទើរ​តែ​បែក​ប្រេះ ហើយ​នៅ​អាយុ ១៨​ឆ្នាំ ​គាត់​បាន​ទទួល​រង​បាក់​ឆ្អឹង​ព្រម​ៗ​គ្នា​ជាង ២០០​កន្លែង។

ទោះ​បី​ជា Stephenson ​ធ្លាក់​ខ្លួន​ពិការ លោក​បាន​តាំង​ចិត្ត​រស់​នៅ​ដូច​មនុស្ស​ទូទៅ​ដោយ​មិន​មាន​សម្ពាធ​ផ្លូវ​ចិត្ត​នោះ​ទេ។ ​គាត់​បាន​តស៊ូ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ រហូត​បាន​ក្លាយ​ជា​អ្នក​វោហារសាស្ត្រ​លើក​ទឹក​ចិត្ត​សាធារណជន​បច្ចុប្បន្ន។

​ប្រពន្ធ​របស់​លោក​ គឺ​អ្នក​ស្រី Mindie ​ក៏​ជា​អ្នក​វោហារសាស្ត្រ​លើក​ទឹក​ចិត្ត​​ដូច​គ្នា​ដែរ ពួក​គេ​បាន​ជួប​គ្នា​តាម​រយៈ​មិត្តភ័ក្ដិ​ក្នុង​ឆ្នាំ ២០០៩ និង​រៀប​ការ​នៅ​ឆ្នាំ ២០១២ នៅ​រដ្ឋ​ឈីហ្កាហ្គូ។ ​​មក​ទល់​ពេល​នេះ​ ពួក​គេ​នៅ​តែ​រក្សា​ចំណង​ស្នេហ៍​​​ដូច​ពី​មុន​អីចឹង៕

ចុចអាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ ឡេង ភារុណ