​ប្ដី​ប្រពន្ធ​ទើប​តែ​រៀបការ​រួច​កើត​ក្នុង​ឆ្នាំ​ទាំង៦ ដាច់​ខាត​ត្រូវ​ផ្សំ​ដំណេក​មុន​ម៉ោង​១១ ប្រយ័ត្ន.....

  • 2017-01-16 06:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​យប់​ថ្ងៃ​រៀប​​គ្រែ​ផ្សំ​ដំណេក​គឺ​ជា​រឿង​សំខាន់​បំផុត សម្រាប់​ប្ដី​ប្រពន្ធ​រៀបការ​ហើយ​។ ក្នុង​រាត្រី​ក្រេប​ទឹក​ឃ្មុំ​តាម​ក្បួន​តម្រា​ចិន គឺ​ត្រូវ​រក​ពេល​វេលា​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​មាន​ហុងស៊ុយ ជៀស​ឆ្ងាយ​ពី​គ្រោះ​ផ្សេងៗ​។

បើ​តាម​ការ​គន់គូរ​របស់​គ្រូ​ចិន​សែ លោកតា កុក ឡុង​ ប្រាប់ថា ​​ឆ្នាំ​ដែល​ត្រូវ​ផ្សំ​ដំណេក​មុន​ម៉ោង ១១​យប់​មាន​ដូចជា ​ខាល ថោះ មមី មមែ ច កុរ ទោះ​ក្នុង​យប់​នោះ​ប្ដី​ឈឺ ឬ​អ្នក​ណា​ឈឺ​ក៏​ដោយ​ត្រូវ​តែ​ផ្សំដំណេក​កុំ​ឱ្យ​ខកខាន​។ លោកតា និយាយថា ក្នុង​រាត្រី​ផ្សំ​ដំណេក​បើ​តាម​ប្រពៃណី​ចិន គេ​ប្រយ័ត្ន​ណាស់​ដាច់​ខាត​កុំ​អោយ​លើស​ម៉ោង​១១​យប់ព្រោះ​ខ្លាចជួបរឿងស៊យ។

គ្រូ​ចិន​សែ លោកតា កុក ឡុង​

​ ​គ្រូ​ចិនសែ​នៅ ស៊ិនសែ​ហោរា​បកប្រែ​​ ឯកសារ​ខ្មែរ​ចិន ចិន​ខ្មែរ បាន​ប្រាប់​​​ទៀត​ថា ប្រសិន​បើ​ប្ដី​ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​នេះ​ផ្សំ​ដំណេក​ក្រោយ​ម៉ោង ១១​អាច​មាន​រឿង​មិន​ល្អ​ បើ​មាន​កូន​ពេល​កូន​នោះ​កើត​មក​នឹង​ជួប​រឿង​ស៊យ​។ ជា​ពិសេស ​ឆ្នាំ​មមី មមែ ប្រសិន​បើ​ផ្សំដំណេក​ក្រោយ​ម៉ោង​១១ ត្រូវ​ការពារ​កុំ​ឱ្យ​មាន​កូន ប្រសិន​កូន​នោះ​ជា​កូន​ប្រុស​នឹង​ត្រូវ​ឆុង​ជាមួយ​ឪពុក​។ ​តែ​ប្រសិន​បើ​ភ្លាត់​ស្នៀត​មាន​កូន ត្រូវ​យក​កូន​នោះ​ទៅ​ផ្ញើ​ជា​មួយ​ម្ដាយ​មីង ឬ​ក៏​ពូ ​ហើយ​ឱ្យ​ធ្វើ​ម្ដាយ​ធម៌​ ឪពុក​ធម៌ រហូត​បាន​ ១​ឆ្នាំ ទៅ​២​ឆ្នាំ​ចាំ​យក​មក​ចិញ្ចឹម​វិញ​។ ​មូលហេតុ​នេះ​ដោយសារ​តាម​ក្បួន​តម្រា​ចិន កូន​ទី​មួយ​គេ​មិន​ឱ្យ​ឆុង​ជាមួយ​ឪពុក​ទេ​។

លោកតា​ កុក ឡុង ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា បើ​សិន​ជា​ប្ដី​ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំ​ ជូត ឆ្លូវ រោង ម្សាញ់ រកា ហើយ​នឹង វក អាច​ផ្សំ​ដំណេក​ក្រោយ​ម៉ោង​តិច​បាន​។ គ្រូ​ចិន​សែ​រូប​នេះ​បាន​បន្ត​ទៀត​ថា បើ​តាម​ក្បួន​តម្រា​ចិន មិន​ថា​ប្ដី​ប្រពន្ធ​កើត​ក្នុង​ឆ្នាំ​ណា​ទេ ដាច់​ខាត​ក្នុង​រាត្រី​ដំបូង​ត្រូវ​តែ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​គ្នា ទោះ​អស់​កម្លាំង ឈឺ​ថ្កាត់​យ៉ាង​ណា​ក្ដី ប្រសិន​បើ​រាត្រី​ដំបូង​មិន​បាន​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​គ្នា​ទេ ចិន​ចាត់​ទុក​ថា​ស៊យ​៕​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម