មិនធម្មតា! រៀបការម្ដង ៤ ០០០គូ ដ៏កម្របានឃើញ

  • 2017-09-12 04:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​ជាង ៤ ០០០គូ​មក​ពី ៦៤​ប្រទេស​បាន​ធ្វើ​ពិធី​រៀប​​ការ​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ដែល​រៀប​ចំ​ឡើង​ដោយ​​វិហារ​គ្រិស្ដ Unification Church នៅ​កូរ៉េខាងត្បូង។

ក្រៅ​ពី​គូស្នេហ៍​ចូល​រួម​ដោយ​ផ្ទាល់​នៅ​មាន​គូស្នេហ៍​ចូល​រួម​រៀប​អាពាហ៍ពិពាហ៍​ដោយ​ប្រយោល​ចំនួន ២០ ០០០​គូ​ទៀត​មក​ពី​ជុំវិញ​ពិភពលោក​តាម​រយៈ​អ៊ីនធឺណិត។ ពិធី​ដ៏​អធិកអធម​នេះ​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សន្តិភាព​ពិភព​លោក​ជឺងស៊ីម នៅ​ស្រុក​កាផ្យ៉ងយ៉ក ខេត្ត​ខ្យ៉ងគី។

វិហារ​បាន​ធ្វើ​ការ​ផ្គូផ្គង​គូស្នេហ៍​ដោយ​​អនុវត្ត​តាម​គម្ពីរ​របស់​ស្ថាបនិក​វិហារ​លោក Moon ដែល​បាន​​លាចាក​លោក​​កាល​ពី​ឆ្នាំ​ ២០១២​នៅ​អាយុ​ ៩២ឆ្នាំ។

វិហារ Unification Church បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៤ ហើយ​គេ​មាន​ជំនឿ​ថា​ជា​កន្លែង​បង្កើត​គ្រួសារ​ពិត​ប្រាកដ​មិន​ប្រកាន់​សញ្ជាតិ និង​ពណ៌​សម្បុរ​។

ការ​រៀប​ចំ​អាពាហ៍ពិពាហ៍​ជា​ក្រុម​​លើក​ដំបូង​នៅ​វិហារ​​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ១៩៦១ ចំនួន ៣៦​គូ និង​ហើយ​ការ​រៀបការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៀត​គឺ​នៅ​ឆ្នាំ ១៩៨៨ ចំនួន ៦ ៥១៦​គូ រវាង​​ជនជាតិ​កូរ៉េ និង​ជប៉ុន​ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​បង្រួបបង្រួម​រវាង​ប្រទេស​ទាំង​ពីរ៕

ប្រភព៖ Koreatimes   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម