បុរសម្នាក់អះអាង រកឃើញគ្រាប់ប្លាស្ទិក ក្នុងអាវទ្រនាប់មិត្តស្រី ដែលអាចបង្កឲ្យកើតមហារីក
- 2017-10-30 07:40:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់អះអាង រកឃើញគ្រាប់ប្លាស្ទិក ក្នុងអាវទ្រនាប់មិត្តស្រី ដែលអាចបង្កឲ្យកើតមហារីក
ចន្លោះមិនឃើញ
ខោអាវក្នុងមួយចំនួនអាចមានតម្លៃថ្លៃ ជាពិសេសគឺអាវទ្រនាប់។ វាមិនមែនផលិតសម្រាប់តែបិទបាំងដើមទ្រូងប៉ុណ្ណោះទេ តែវាត្រូវបានគេប្រើដើម្បី ទ្រ លើក និងរក្សារូបរាងដើមទ្រូង ក្នុងរយៈពេលច្រើនម៉ោង។ ផ្ទុយទៅវិញ មិនថាវាមានសារៈសំខាន់យ៉ាងណានោះទេ ស្រ្តីមួយចំនួនចង់កាត់បន្ថយការចំណាយ ដោយជ្រើសរើសទិញអាវទ្រនាប់តម្លៃថោក ដែលអាចបង្កជាហានិភ័យដល់សុខភាព។
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ មានឈ្មោះថា Tyrone Escoto បានប្រទះឃើញការបង្ហោះ បង្ហាញពីអាវទ្រនាប់ មានផ្ទុកគ្រាប់ប្លាស្ទិកតូចៗ ដែលអាចបង្កឲ្យសុដន់ឈឺ និងឡើងស្នាមអុចពណ៌ក្រហម។
ដើម្បីប្រាកដថាមិត្តស្រីរបស់ខ្លួនប្រើអាវទ្រនាប់ត្រឹមត្រូវ និងមានសុវត្ថិភាព លោក Tyrone ក៏បានធ្វើការពិនិត្យ និងរកឃើញថា អាវទ្រនាប់មិត្តស្រីរបស់ខ្លួន ក៏មានថង់ប្លាស្ទិក ដែលផ្ទុកគ្រាប់ប្លាស្ទិកតូចៗ និងសារធាតុរាវដូចគ្នានោះដែរ។
ប៉ុន្តែ បើយោងតាមសារព័ត៌មាន thanhnienews របស់វៀតណាម និងស្លាកណែនាំ ដែលភ្ជាប់ជាមួយអាវទ្រនាប់នោះ បានឲ្យដឹងថា វាបានផលិតនៅប្រទេសចិន ដោយអាចបង្កើនទំហំដើមទ្រូង តាមរយៈការម៉ាស្សានៃគ្រាប់ប្លាស្ទិកទាំងនោះ។
យ៉ាងណាមិញ ការធ្វើតេស្តពីទីក្រុងហាណូយ ប្រទេសវៀតណាម បានរកឃើញថា គ្រាប់ប្លាស្ទិកនោះត្រូវបានផលិតពីសមាសធាតុ Polystyrene ហើយមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។
ផ្ទុយទៅវិញ សារធាតុរាវនៅក្នុងថង់ប្លាស្ទិកនោះមានសារធាតុប្រេង (mineral seal oil) ដែលផ្ទុកទៅដោយសារធាតុពុល ជាពិសេសគឺក្រុមសមាសធាតុគីមីអ៊ីដ្រូកាបួ PAHs (Polycyclic aromatic hydrocarbons) ដូចជា carcinogenic anthracene, benzopyrene, chrysene, coronene, tetracene, phenanthrene, pyrene, pentacene, priphenylene និង ovalene។
លោកវេជ្ជបណ្ឌិត Dang Cam Ha មកពីវិទ្យាស្ថាន Vietnam Institute of Biotechnology បាននិយាយថា អ៊ីដ្រូកាបួ (hydrocarbons) អាចរកឃើញនៅក្នុងប្រដាប់ប្រដាក្មេងលេង ហើយប្រសិនបើបរិមាណនៃអ៊ីដ្រូកាបួច្រើន នឹងអាចបង្កឲ្យមានជំងឺមហារីក ជាពិសេសគឺ ជំងឺមហារីកស្បែក៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖