បុរសត្រូវសត្វសុនខនោមដាក់ ល្បីខ្លាំងលើអ៊ីនធឺណិត ចុងក្រោយធ្វើរឿងមួយ គួរឲ្យសរសើរ
- 2017-10-18 02:54:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសត្រូវសត្វសុនខនោមដាក់ ល្បីខ្លាំងលើអ៊ីនធឺណិត ចុងក្រោយធ្វើរឿងមួយ គួរឲ្យសរសើរ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ វីដេអូឃ្លិបមួយខ្សែ ដែលបង្ហាញឲ្យឃើញ បុរសម្នាក់ត្រូវសត្វសុនខលើកជើងនោមដាក់ខ្នង ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្ដាញសង្គម និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បុរសខាងលើនោះ ត្រូវបានគេស្គាល់ឈ្មោះថា Heinze Sanchez មានអាយុ២៧ឆ្នាំ មកពីទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដោយរូបគេទទួលភាពអាម៉ាស់មិនស្ទើរនោះទេ ព្រោះតែហេតុការណ៍ទាំងមូល ត្រូវថតបានតាមរយៈកាមេរ៉ាសុវត្ថិភាព។
ទោះបីជាយ៉ាងណា លោក Heinze មិនបានខឹងស្អប់សត្វសុនខនោះឡើយ ហើយបែរជាធ្វើទង្វើដ៏គួរឲ្យសរសើរមួយថែមទៀតផង។
រំលងមួយថ្ងៃក្រោយពេលកើតហេតុ លោក Heinze បានត្រលប់ទៅកាន់កន្លែងកើតហេតុដដែលវិញ ដើម្បីស្វែងរកសត្វសុនខអនាថាមួយក្បាលនោះ។
លោក Heinze បាននិយាយថា «ខ្ញុំបានដើររកវានៅជុំវិញទីនោះ ហើយសួរគេថាវាមានម្ចាស់ ឬក៏អត់។ នៅពេលខ្ញុំរកឃើញវា ខ្ញុំក៏បានហៅវា ហើយវាក៏បក់កន្ទុយ រត់មករកខ្ញុំ»។ ក្រោយមក ពួកគេបានប្រលែងលេងជាមួយគ្នាមួយសន្ទុះ មុនពេលដែលបុរសចិត្តធម៌រូបនេះ សម្រេចចិត្តយកវាទៅផ្ទះជាមួយ។
Heinze បានប្រាប់ឲ្យដឹងទៀតថា លោកដាក់ឈ្មោះឲ្យវាថា Enzo ព្រោះវាស្លូតណាស់ ទោះបីជាវាធ្វើឲ្យផ្ទះអ្នកជិតខាងខ្ញុំរញ៉េរញ៉ៃបន្តិច ប៉ុន្តែវាជាឆ្កែល្អ។
គួរបញ្ជាក់ឲ្យដឹងថា អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានប្រតិកម្មយ៉ាងខ្លាំងចំពោះ Heinze នៅពេលដែលលោកព្យាយាមទាត់សត្វសុនខនោះ ក្រោយពេលវានោមដាក់លោក។ ផ្ទុយទៅវិញ លោក Heinze បានបញ្ជាក់ថា «ខ្ញុំបានដកជើងវិញ។ វាគ្រាន់តែជាប្រតិកម្មប៉ុណ្ណោះ ហើយខ្ញុំគ្មានបំណងធ្វើបាបវាទេ»៕
សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖
ចុចអាន៖