កង់ហ្គូរូសាច់ដុំ សម្ងំឈរងូតទឹកតែឯង កំពុងល្បីខ្លាំងលើអ៊ីនធឺណិត
- 2017-10-12 10:14:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង់ហ្គូរូសាច់ដុំ សម្ងំឈរងូតទឹកតែឯង កំពុងល្បីខ្លាំងលើអ៊ីនធឺណិត
ចន្លោះមិនឃើញ
រូបថតប៉ុន្មានស្លឹករបស់កង់ហ្គូរូ សាច់ដុំ កំពុងល្បីនៅលើវេបសាយអន្តរជាតិជាច្រើន ព្រោះវាកំពុងងូតទឹកយ៉ាងស្ងប់ស្ងាត់ និងរ៉ូមែនទិកម្នាក់ឯង ពេលវាឃើញមនុស្សហាក់មិនខ្លាចអ្វីបន្តិចសោះ បែរជាសម្លឹងឲ្យឈរថតយ៉ាងស្អាតទៅវិញ។
រូបនេះថតចេញពីទន្លេ Margaret River តំបន់ Boodjidup Creek នៅរដ្ឋ Western Australia ប្រទេសអូស្ត្រាលី ដោយលោក Jackson Vincent រស់នៅទីក្រុង Fremantle ដែលបានដើរលំហែជាមួយសុនខមួយក្បាល។
បុរសអាយុ ២៧ឆ្នាំរូបនេះ សឹងមិនជឿនឹងភ្នែក ពេលគាត់ឃើញកង់ហ្គូរូ ឈរកម្ពស់ជិត ២ម៉ែត្រ ក្នុងទឹកក្បែរកន្លែងហូរ ហើយគាត់ខ្លាចវាវាយប្រហារសុនខរបស់គាត់ថែមទៀត។
“ពេលឃើញភ្លាម ខ្ញុំបានដើរចូលទៅមើល និងថតរូបទុក ប៉ុន្តែបែរជាវាមិនខ្លាចខ្ញុំ ហើយថែមទាំងដើរមកកាន់តែក្បែរខ្ញុំទៅវិញ រួចក៏ឃើញវាធំមែនទែន មិនធ្លាប់ជួបប្រទះទេពីមុនមក។ ចំណែក ទម្ងន់វាយ៉ាងតិចក៏ ១០០គីឡូក្រាមដែរ"។ លោក Jackson បញ្ជាក់។ យ៉ាងណា ឃើញបានមួយសន្ទុះ វាក៏រត់ចេញទៅបាត់៕