កូនខ្លាឃ្មុំទឹកកកដើរជាង ៧០០គីឡូម៉ែត្រ ផុតវាលទឹកកក មកលេងជាមួយឆ្កែ
- 2017-10-16 05:09:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្លាឃ្មុំទឹកកកដើរជាង ៧០០គីឡូម៉ែត្រ ផុតវាលទឹកកក មកលេងជាមួយឆ្កែ
ចន្លោះមិនឃើញ
កូនខ្លាឃ្មុំទឹកអាយុទើប ៩ខែមួយក្បាល បានធ្វើឲ្យអ្នកជំនាញភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា វាបានចេញពីតំបន់ទឹកកកអាកទិចដែលធ្លាប់រស់នៅ ទៅភាគខាងត្បូងចម្ងាយប្រមាណ ៧២៤គីឡូម៉ែត្រផុតវាលទឹកកកដ៏ធំធេង។
កូនខ្លាឃ្មុំពណ៌សគួរឲ្យស្រលាញ់នេះ ឥឡូវបានក្លាយជាតារាល្បីនៅក្នុងសួនសត្វ Orto Doidu zoo ទីក្រុង Yakutsk ប្រទេសរុស្ស៊ី ព្រោះវាជាខ្លាឃ្មុំមានអាយុក្មេងខ្ចីត្រូវបានគេសង្គ្រោះ។ គេបានដាក់ឈ្មោះឲ្យវាថា Umka។
ដំបូងឡើយ វាត្រូវបានអ្នកនេសាទម្នាក់ប្រទះឃើញដើរតាមមាត់បឹង និងប្រលែងលេងជាមួយសត្វឆ្កែស្រុក ហើយគាត់ក៏បោះត្រីឲ្យវាស៊ីតែម្ដង។ បន្ទាប់មក គាត់ក៏ទាក់ទងទៅអ្នកជំនាញ និងអាជ្ញាធរ។
អ្នកជំនាញឃើញភ្លាមគិតថា វាមានអាយុ ២ឆ្នាំប៉ុន្តែពេលចូលទៅចាប់ រួចពិនិត្យមើលទើបដឹងថា វាជាខ្លាឃ្មុំទឹកកកញីអាយុទើបតែ ៩ខែប៉ុណ្ណោះ។ Umka ជាសត្វស្លូត មិនខ្លាចមនុស្សពេកទេ។ ក្រោយពីសម្រេចដាក់ក្នុងសួន មានមនុស្សជាច្រើនបានចូលទៅមើលវា៕