អាជ្ញាធរថៃទាញពស់ថ្លាន់ពីរថយន្ត ៣ម៉ោងមិនរួច តែបុរសខ្មែរប្រើវិធីបុរាណមួយ ចេញភ្លែត
- 2017-10-12 07:37:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរថៃទាញពស់ថ្លាន់ពីរថយន្ត ៣ម៉ោងមិនរួច តែបុរសខ្មែរប្រើវិធីបុរាណមួយ ចេញភ្លែត
ចន្លោះមិនឃើញ
បុរសខ្មែរអាយុ ៥៣ឆ្នាំម្នាក់ កំពុងល្បីលើអ៊ីនធឺណិតថៃ បន្ទាប់ពីស្ម័គ្រចិត្តជួយចាប់ពស់ថ្លាន់ដែលជាប់ក្នុងគ្រឿងម៉ាស៊ីនរថយន្តតូយូតា Pickup មួយគ្រឿងដោយប្រើវិធីបុរាណរបស់ដូនតាខ្មែរ។
ហេតុការណ៍នេះ បានកើតឡើងនៅព្រលឹមថ្ងៃទី ១០តុលា នៅក្រុមហ៊ុនគីមីថៃ Thai Central Chemical ខេត្តសមុទ្រប្រាកាន។ បើតាមប្រភព ពស់ថ្លាន់នេះមិនដឹងចូលពួនសម្ងំតាំងពីពេលណាទេ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះបានប្រើរយៈពេល ៣ ម៉ោងហើយ ដើម្បីរកវិធីដកពស់ចេញពីរថយន្ត តែមិនបានជោគជ័យ។
បន្ទាប់ពីឃើញក្រុមសង្គ្រោះប្រើពេលច្រើនម៉ោងហើយនៅតែមិនអាចជួយបាន បុរសខ្មែរដែលជាពលករចំណាកស្រុកធ្វើការក្នុងក្រុមហ៊ុនខាងលើឈ្មោះរ៉ាទិត្យ បានស្ម័គ្រចិត្តចូលជួយដោយប្រើវិធីសាស្ត្របែបបុរាណខ្មែរ គឺប្រើមាត់ខាំកន្ទុយពស់។ ខាំកន្ទុយផង ទាញផង ស្រាប់តែអាចយកពស់នោះចេញមកភ្លាមបាន រួចក៏លែងពស់ទៅក្នុងព្រៃវិញ។
វិធីនេះបានធ្វើឲ្យជនជាតិថៃជាច្រើនភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ព្រោះមិនដែលឃើញពីមុន។ ពួកគេបានហៅបុរសខ្មែរនេះ ជាវីរបុរសទៀតផង៕
ចុចអាន៖
វីដេអូពស់ព្រួតគ្នាមួយហ្វូង មិនអាចដេញចាប់ត្រកួតមួយក្បាលបាន កំពុងល្បីខ្លាំង
ប្រឈមជាប់គុក ២ឆ្នាំ និងពិន័យរាប់ម៉ឺនដុល្លារ ក្រោយសម្លាប់កង់ហ្គូរូមួយក្បាល
ពស់ថ្លាន់ព្រមខ្ជាក់សត្វឆ្មាដ៏ធំមួយក្បាល ក្រោយចូលលួចក្នុងផ្ទះអ្នកភូមិ