វីដេអូ​ពស់​ព្រួត​គ្នា​មួយ​ហ្វូង មិន​អាច​​ដេញ​ចាប់​ត្រកួត​មួយ​ក្បាល​បាន កំពុង​ល្បី​ខ្លាំង

  • 2016-11-08 08:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​កូន​​ត្រកួត​មួយ​ក្បាល រត់​គេច​ចេញ​ពី​ចង្កូម​​សត្វ​ពស់​​មួយ​ហ្វូង​ធំ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​មនុស្ស​ជុំវិញ​ពិភពលោក ព្រោះ​វា​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ទៅ​លើ​​ការ​គិត​ ​ភាព​​ជឿជាក់​ អាច​​យក​​ឈ្នះ​ភាព​ភ័យ​ខ្លាច​បាន។

វីដេអូ​នេះ​ថត​លើ​កោះ​ Fernandina នៃ​ប្រជុំកោះ​ Galapagos ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិកកាល​ពី​ពេល​ថ្មីៗ​នេះ។

​បើ​តាម​វីដេអូ គឺ​ឃើញ​​កូន​ត្រកួត​​មួយ​ក្បាល​​ងើប​ចេញ​​ពី​ដី​ខ្សាច់ ​ស្រាប់​តែ​​ឃើញ​ពស់​​រាប់​សិប​ក្បាល​​បាន​សម្លឹង​​មក​ រួច​​លូន​​សំដៅ​មក​ខ្លួន ឃើញ​ស្ថាន​ភាព​មិន​ស្រួល​ វា​បាន​​រត់​​ចេញ​ពី​ពស់​ដេញ​វា​ដំបូង​​ ស្រាប់​តែ​​ជួប​​ពស់​មួយ​ក្បាល​​ទៀត​ រួច​បន្ត​​ទៅ​ប៉ះ​ប្រភេទ​ពស់​ដូច​ៗ​​​គ្នា​ជាច្រើន​​​​រង់​ចាំ​ប្រទាក់​ក្រឡា​​​ព័ទ្ធ​ចាប់​វា​ស៊ី។

ទោះ​ជា​មាន​សត្រូវ​ច្រើន​​នៅ​ចំពោះ​មុខ ​ត្រកួត​​នេះ​ហាក់​​មិន​ភ័យ​ស្លន់​ស្លោ បាត់​បង់​ភាព​ម្ចាស់​ការ​ឡើយ ផ្ទុយ​ទៅ​វិញ​​​វា​​គិត​តែ​ខិត​ខំ​ជម្នះ​រុល​ទៅ​មុខ​ រហូត​ដល់​ទី​សុវត្ថិភាព​​តែម្ដង៕ សូមទស្សនា​វីដេអូខាង​ក្រោម៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម