ពស់ថ្លាន់ព្រមខ្ជាក់សត្វឆ្មា​ដ៏ធំមួយ​ក្បាល ក្រោយ​ចូល​លួច​ក្នុង​ផ្ទះ​អ្នកភូមិ

  • 2017-09-09 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពស់​ថ្លាន់​ដ៏​វែង​មួយ​បាន​លូន​វារ​សម្ងំ​ក្នុង​ផ្ទះ​ រួច​លួច​ចាប់ និង​លេប​សត្វ​ឆ្មា​ដ៏​ធំ​មួយក្បាល​ រហូត​ប៉ោង​ពោះ​នៅ​ភាគ​ខាង​ជើង​ ទីក្រុង​បាង​កក ប្រទេស​ថៃ។

ជា​ម្ចាស់​ផ្ទះ​​ លោក​យាយ ចារើន អាយុ ៥៩​ឆ្នាំ​បាន​និយាយ​ថា ពស់​ថ្លាន់​ប្រវែង ៥​ម៉ែត្រ​បាន​លប​ចូល​ផ្ទះ​របស់​​គាត់​​នៅ​ខេត្ត​ប៉ះធំ​ថានី រួច​លេប​ឆ្មា​សំណព្វ​ឈ្មោះ Bobo។ ដំបូង គាត់​បាន​បាត់​ឆ្មា​មួយ​ក្នុង​ចំណោម ៣​ក្បាល រួច​​ក៏​ដើរ​រក​ ស្រាប់​តែ​ឃើញ​ពស់​កំពុង​វេន​នៅ​ក្រោម​អាង​​លាង​ចាន​ទាំង​ខ្លួន​ប៉ោង​ធំ។

ភ្លាម​ៗ​នោះ គាត់​បាន​ទូរសព្ទ​ហៅ​អាជ្ញាធរ និង​មន្ត្រី​គ្រប់​គ្រង​សត្វ​ព្រៃ ពួក​គេ​ក៏​មក​ចាប់​ភ្លាម​តែម្ដង។ ក្រោយ​ចាប់​បាន អាជ្ញាធរ​បាន​ឲ្យ​វា​ខ្ជាក់​សាកសព​ឆ្មា រួច​ក៏​​លែង​​ពស់​ថ្លាន់​ទៅ​ព្រៃ​វិញ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ប្រភព៖ Thai PBS   ប្រែ​សម្រួល៖ ឡេង ភារុណ