ចង់ស្អាតពេក ទៅកែសម្ផស្ស ប៉ះចំពេទ្យក្លែងក្លាយ លទ្ធផលចុងក្រោយ គួរឲ្យរន្ធត់!

  • 2017-10-12 03:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទៃ​មុខ​របស់​បុរស​ជនជាតិ​កូឡុំប៊ី​ម្នាក់ កំពុង​តែ​រលួយ​ខ្លាំង បន្ទាប់​ពី​ទទួល​ការ​វះកាត់​កែសម្ផស្ស​ថ្ពាល់ ពី​គ្រូពេទ្យ​ក្លែងក្លាយ​ម្នាក់។

លោក Jerson Trujillo ក្រោយពេលទទួល​ការ​កែសម្ផស្ស​

បុរស​រងគ្រោះ​ខាង​លើ មាន​ឈ្មោះ​ថា Jerson Trujillo អាយុ ២៨ឆ្នាំ បាន​ឆ្លង​កាត់​ការ​វះកាត់​ថ្ពាល់ ព្រោះ​តែ​ចង់​បាន​សម្រស់​កាន់​តែ​ស្រស់​ស្អាត ដូច​មនុស្ស​ស្រី ប៉ុន្តែ​ការ​វះកាត់​បែរ​ប្រព្រឹត្ត​ទៅ​ខុស​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ។ ជំនួស​ឲ្យ​ផ្ទៃ​មុខ​ស្រស់​ស្អាត ដែល​លោក Jerson ចង់បាន បច្ចុប្បន្ន​ផ្ទៃ​មុខ​របស់​លោក កំពុង​ទទួល​រង​ការ​ខូច​ទ្រង់ទ្រាយ​យ៉ាង​ធ្ងន់ធ្ងរ។

លោក Jerson Trujillo មុនពេលទទួល​ការ​កែសម្ផស្ស​

ទោះ​បី​ជា​យ៉ាង​ណា លោក Jerson ដែល​មក​ពី​ទីក្រុង Neiva បាន​ឆ្លង​កាត់​ការ​វះកាត់ ចំនួន​៤​ដង​មក​ហើយ ដើម្បី​ព្យាយាម​ព្យាបាល​ផ្ទៃ​មុខ​ដែល​ខូចខាត ដែល​បណ្ដាល​មក​ពី​គ្រូពេទ្យ​ក្លែងក្លាយ​នោះ។

លោក Jerson បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​ថា «ខ្ញុំ​មិន​ដឹង​ថា ពួកគេ​បាន​ដាក់​អ្វី​ចូល​ក្នុង​ខ្លួន​ខ្ញុំ​ឡើយ។ ផ្ទៃ​មុខ​របស់​ខ្ញុំ ត្រូវ​បាន​បំផ្លាញ រលួយ និង​មាន​ខ្ទុះ​ចេញ​មក»។ បុរស​រូប​នេះ​បាន​បន្ថែម​ថា ផ្ទៃ​មុខ​របស់​លោក​បាន​ប្រែ​ទៅ​ជា​ពណ៌​ក្រហម និង​ក្ដៅ បន្ទាប់​ពី​គ្រូពេទ្យ​បាន​ចាក់​សារធាតុ​រាវ​អាថ៌​កំបាំង​ម្យ៉ាង​ចូល​ទៅ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង