វះកាត់​កែសម្ផស្ស​​ជាង​១០០​ដង ព្រោះ​តែ​ចង់​​បាន​រូបរាង​ដូច​តុក្កតា

  • 2016-11-30 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូដែល​មក​ពី​ប្រទេស​ស៊ុយអែត ​Pixee Foxxធ្លាប់​បាន​ឆ្លង​កាត់​មុខ​កាំបិត​​ដល់​ទៅ​ជាង​១០០​ដង​ ដើម្បី​បាន​មុខ​មាត់​និង​រូបរាង​ដូច​តួ​តុក្កតា​តាម​បំណង​ប្រាថ្នា ក្នុង​នោះ​នាង​ក៏​បាន​កែ​​ចង្កេះ​ឲ្យ​តូច​ដូច​រាង​អង្រ្កង​ផង​ដែរ។

​​​​ក្រៅ​ពី​កែ​ចង្កេះ តារា​វ័យ​២៦​ឆ្នាំ​រូប​នេះ​​ក៏​បាន​វះកាត់​ប្ដូរ​ពណ៌​ភ្នែក​,​ ពង្រីក​សុដន់​ជា​ច្រើន​ដង, ត្រគាក​និង​បបូរ​មាត់។ មុន​ពេល​ក្លាយ​ជា​តារា​ម៉ូដែល នាង​ធ្លាប់​ធ្វើ​ជា​ជាង​អគ្គិសនី។ បន្ទាប់​ពី​ធ្វើ​ការ​វះកាត់​ជា​ច្រើន​ដង Pixee បាន​និយាយ​ថា នាង​បាន​ផ្លាស់​ប្ដូរ​រូបរាង​​ទាំង​ស្រុង​ក្លាយ​​ជា​មនុស្ស​​ម្នាក់​ផ្សេង​ទៀត ប៉ុន្តែ​នៅ​តែ​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង។​

​Pixee Foxx និយាយប្រាប់​សារព័ត៌មាន​​ថា​ នាង​ចង់​បន្ត​ការ​វះកាត់​កែសម្ផស្ស​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត​។ "នៅ​ឆ្នាំ​២០១៧ ខ្ញុំ​បន្ថែម​ការ​វះកាត់​១០​ដង​ទៀត។ ខ្ញុំ​ចង់​ស្លៀក​ឈុត​ក្នុង​​រឹប​រាង​របស់​នារី​បំបែក​កំណត់​ត្រា​សៀវភៅ​ Guinness អ្នក​ដែល​មាន​ចង្កេះ​តូច​ជាង​គេ"។ Foxx និយាយ។

រូបរាង Pixee Foxx ពី​មុន​នឹង​បច្ចុប្បន្ន​

ម៉ូដែល​ដែល​រស់​នៅ​តំបន់​អឺរ៉ុប​នេះ​បាន​បន្ថែម​ទៀត​ថា នាង​​ស្រឡាញ់​តុក្កតា Barbie និង​​តួ​តុក្កតា​ Jessica Rabbit និង Princess Aurora។ នាង​បាន​ចំណាយ​ជិត​១០​ម៉ឺន​ដុល្លារ​ហើយ​ ដើម្បី​បាន​រូបរាង​ដូច​តួ​តុក្កតា​ខាង​លើ ហើយ​លុយ​ទាំង​នោះ​នាង​បាន​មក​ពី​ការ​សន្សំ​ប្រកប​អាជីព​ជា​ម៉ូដែល​និង​ភាគ​ច្រើន​ពី​អ្នក​គាំទ្រ​ប្រុស​ៗ​តាម​បណ្ដាញ​សង្គម៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម