ទម្រាំ​ស្អាត ស្ត្រី​ម្នាក់​វះកាត់​កែសម្ផស្ស​ជិត​៥០ដង​

  • 2015-03-30 21:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​អ្នក​មិន​ធ្លាប់​បាន​វះកាត់​កែ​សម្ផស្ស ប្រាកដ​ជា​ខ្លាច​មិន​ចង់​ហ៊ាន​ប្រថុយ​នោះ​ឡើយ ទោះ​ចង់​ស្អាត​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​​ខាង​ក្រោម​នេះ​វិញ បាន​​​ទទួល​កំណត់ត្រា​វះកាត់​កែសម្ផស្ស​ច្រើន​បំផុត​ ​វះ​ម្ដង​ហើយ​ម្ដង​ទៀត ជិត​៥០ដង​មក​ហើយ។

 

 

លោកស្រី Cindy Jackson  មាន​អាយុ​៥៨​ឆ្នាំ​ ​​​​តែ​សម្រស់​នៅ​តែ​ស្រស់​ស្អាត​ធម្មតា​ គ្មាន​អ្វី​ប្រែប្រួល​សោះ។ អាថ៌កំបាំងក៏ព្រោះ Jackson បាន​វះកាត់​កែសម្ផស្ស​តាំងពី​នៅ​អាយុ​៣៣​ឆ្នាំ​ម្ល៉េះ។ ពេល​ឪពុក​របស់​លោកស្រី​ស្លាប់​ បាន​បន្សល់​ទុក​ប្រាក់​មួយ​ចំនួន ដូច្នេះ​លោក​ស្រី​បាន​យក​ប្រាក់​នោះ​ទៅ​កែកុន​រូបរាង​​។ Cindy បាន​និយាយ​ថា ​ក្ដី​ស្រមៃ​ពេល​នៅ​កុមារភាព​របស់​នាង ​គឺ​ស្រស់​ស្អាត​ដូច​តុក្កតា Barbie អីចឹង។

 

នាង​បាន​ចាប់ផ្ដើម​កែ​ត្របកភ្នែក​ជា​លើក​ដំបូង បន្ទាប់មក​បាន​វះកាត់​ខ្លាញ់​ក្បាលពោះ និង​ចាក់​ថ្នាំ​ដើម្បី​បំបាត់​ស្នាម​ខ្មៅ​នៅ​ក្បាល​ជង្គង់។ ការ​វះកាត់​លើក​ទី​មួយ​នាង​និយាយ​ថា ​​​ស្រស់​ស្អាត​ខ្លាំង​ណាស់ ហើយ​មាន​មោទនភាព​នូវ​អ្វី​ដែល​បាន​ធ្វើ។

 

 

ក្នុង​ឆ្នាំ​២០០៧ ​ម្ដាយ​​លោក​ស្រី​ក៏​ទទួល​មរណភាព ហើយ​បាន​បន្សល់​ប្រាក់​ខ្លះ​ដែរ។ គិត​មក​ទល់​បច្ចុប្បន្ន​ លោក​ស្រី​បាន​​​​ទទួល​ការ​វះកាត់​ច្រើនជាង​ ៤៧ ដង ។

 

Cindy បាន​ប្រើ​ភាព​ល្បីល្បាញ​របស់​ខ្លួន​សរសេរ​សៀវភៅ​ពីរ​ក្បាល​លក់​ដាច់​បំផុត និង​ចាប់ផ្ដើម​បើក​លក់​ផលិតផល​ថែរក្សា​ស្បែក​ដោយ​ខ្លួនឯង។ សរុប​ទៅ​ អ្នក​ស្រី​​បាន​ចំណាយ​ប្រាក់​អស់​ជាង​១០​ម៉ឺន​ដុល្លារ ​សម្រាប់​ចំណាយ​លើ​ការ​ព្យាបាល និង​វះកាត់​កែសម្ផស្ស៕

 

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖lollipop

អត្ថបទពេញនិយម