“​វាំងនន​បាំង​ជើង​” កំពុង​ពេញនិយម​ខ្លាំង​ក្នុងចំណោម​សិស្សស្រីៗ​នៅ​កូរ៉េ​

  • 2017-10-30 03:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនសិស្ស​ស្រីៗ​មួយចំនួន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​កំពុង​ងាក​ទៅប្រើ​ប្រាស់​”​វាំងនន​តុ​” ដើម្បី​បាំង​ជើង របស់​ពួកគេ​នៅក្នុង​ថ្នាក់រៀន​។​

​រូបថត​កូនសិស្ស​ស្រីៗ​នៅ​វិទ្យាល័យ​មួយ​ត្រូវបាន​គេ​បង្ហោះ​លើ​គេហទំព័រ​មួយ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។ នៅក្នុង​រូបថត​នោះ​បង្ហាញ​ពី​ផ្នែក​ខាងក្រោម​នៃ​តុ​របស់​សិស្សស្រី​ទាំងនោះ​ត្រូវបាន​បាំង​ដោយ​វាំងនន​។​

​សិស្សស្រី​ភាគច្រើន​ដែល​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ក្នុងប្រទេស​កូរ៉េខាងត្បូង ច្រើនតែ​ស្លៀកសំពត់​ខ្លី សម្រាប់​ឯកសណ្ឋាន​សាលា​។​មួយចំនួនធំ​នៃ​សិស្សស្រី​ទាំងនោះ​ត្អូញត្អែរថា​ពួកគេ​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត​ទេ​ដែល​ស្លៀកសំពត់​អង្គុយ​លើ​កៅអី​យូរ​បែបនេះ ព្រោះ​ខ្លាច​ភ្លេចខ្លួន​ចេញ​ខោ​ក្នុង​ដាក់​គេឯង​”​។

​ដោយសារតែ​បែបនេះ​ទើប “​វាំងនន​តុ​”​ត្រូវបាន​ច្នៃ​ឡើង​ដើម្បីឱ្យ​កូនសិស្ស​ស្រីៗ​អង្គុយ​រៀន​ក្នុង​ថ្នាក់​ដោយ ស្រណុកចិត្ត​៕

ប្រភព ៖ rasmeinews