សត្វ​លា ៨​ក្បាលបាន​ជាប់​ពន្ធ​ធនាគារ​ ដោយ​សារ​បំផ្លាញ​ដំណាំ (វីដេអូ)

  • 2017-11-30 03:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​លា ៨​ក្បាល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​ធនាគារ​អស់​រយៈ ពេល ៤​ថ្ងៃ​បន្ទាប់​ពី​បាន​បំផ្លាញ​ដំណាំ​មួយ​ចំនួន​ដែល​មាន​តម្លៃ​ថ្លៃ​នៅ​ខាង​ក្រៅ​ពន្ធ​ធនាគារ​ក្នុង​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា។

ប្រធាន​ពន្ធ​ធនាគារ លោក RK Mishra បាន​និយាយ​ថា "សត្វ​លា​ទាំង​នេះ​បាន​បំផ្លាញ​ដំណាំ​ដែល​មន្ត្រី​ជាន់​ខ្ពស់​រៀប​ចំ​ដាំ​ក្នុង​ពន្ធ​ធនាគារ និង​មាន​តម្លៃ​ជិត ១​ពាន់​ដុល្លារ ហើយ​ដោយ​សារ​តែ​ម្ចាស់​មិន​ធ្វើ​តាម​ការ​ព្រមាន​និង​លែង​សត្វ​ចោល​ពាស​វាល​ពាស​កាល ដូច​នេះ​យើង​ក៏​បាន​ឃុំ​ខ្លួន​វា​ទុក។"

លោក Kamlesh ដែល​ជា​ម្ចាស់​សត្វ​បាន​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​វិញ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។ ក្រោយ​មក​ប្រាក់​បង់​ធានា​ទាំង​អស់​របស់​លោក​ត្រូវ​បាន​ចេញ​មុខ​បង់​ដោយ​អ្នក​នយោបាយ​ក្នុង​ស្រុក​ម្នាក់​មក​ពី​គណបក្ស Bharatiya Janata Party (BJP) បើ​យោង​តាម​កាសែត NDTV ។

ជន​ល្មើស​ជើង​បួន​ទាំង​៨​ក្បាល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​លោក Kamlesh បាន​សរសេរ​លិខិត​សន្យា​មួយ​ថា​នឹង​មិន​លែង​សត្វ​របស់​លោក​ឲ្យ​ដើរ​ចូល​តំបន់​លំនៅឋាន​និង​តំបន់​សាធារណៈ​ទៀត​នោះ​ទេ។

ចុចអានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម