ទីក្រុង​ ​៣​ ​នៅ​​ប្រទេស​កូន​ខ្លា​អាស៊ី​នឹង​មាន​​​រថយន្ត​ក្រុង​ បើក​ស្វ័យប្រវត្តិ​​ឆ្នាំ​ ​២០២២

  • 2017-11-23 07:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​សិង្ហបុរី​បាន​ប្រកាស​ជា​ផ្លូវការ​ ​អំពី​គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​ក្រុង​ បើកបរ​ដោយ​ស្វ័យប្រវត្តិ​​​ក្នុង​ទីក្រុង​ចំនួន​ ​៣​ ​ចាប់​ពី​ឆ្នាំ​ ​២០២២។

ម៉ូដែលផលិតសាកល្បង

ទីក្រុង​ទាំង​ ​៣​ ​របស់​សិង្ហបុរី​ដែល​ត្រៀម​ដំណើរការ​រថយន្ត​ក្រុង​ស្វ័យប្រវត្តិ​នោះ​មាន​ដូច​ជា​ ​**Punggol, Tengah​ ​និង​ ​Jurong**​។

​រដ្ឋាភីបាល​សិង្ហបុរី​ ក៏​គ្រោង​ដាក់​ដំណើរការ​សេវា​រថយន្ត​ក្រុង​បើក​ដោយ​ស្វ័យ​ប្រវត្តិ​ រត់​នៅ​ពេញ​ផ្ទៃ​ប្រទេស​នា​ពេល​​បន្ត​បន្ទាប់។

​លោក​ ​Khaw Boon Wan​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន​សិង្ហបុរី​ ​មាន​ប្រសាសន៍​ថា​ រដ្ឋាភីបាល​​ត្រៀម​រៀប​ចំ​ខ្សែ​រត់​ពិសេស​ សម្រាប់​សម្រួល​ដល់​ដំណើរការ​រថយន្ត​ក្រុង​ដ៏​ទំនើប​នេះ។

ម៉ូដែលផលិតសាកល្បង

ចំពោះ​ប្រតិបត្តិការ​​របស់​រថយន្ត​ក្រុង​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​សិង្ហបុរី​​ ​គឺ​គ្រប់គ្រង​ដោយ​ ​មជ្ឈមណ្ឌល​ធ្វើតេស្ត​ ​និង​ស្រាវជ្រាវ​បច្ចេកវិទ្យា​រថយន្ត​បើក​ស្វ័យប្រវត្តិ​ ​CETRAN​ ​របស់​សកលវិទ្យាល័យ​ ​NTU​ ​(Nanyang Technological University)

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី