មើល​តម្លៃ iPhone X តាម​ហាង​ធំៗ​ មុន​ចេញ​លក់​ផ្លូវការ​ស្អែក​នេះ​

  • 2017-11-23 04:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​យូរ​បំផុត​ត្រឹម ២៤ ម៉ោង​ទៀត​ប៉ុណ្ណោះ iPhone X ផ្លូវការ​មាន​ធានា​ផលិតផល​ច្បាស់​លាស់​នឹង​បង្ហាញ​ខ្លួន​នៅ​ទីផ្សារ​ក្នុងស្រុក​ហើយ យ៉ាង​ណា​មិញ​តម្លៃ​របស់​វា​នៅ​តាម​ហាង​ធំៗ ឃើញ​ថា​ខុស​គ្នា​ច្រើន​គួរ​សម​ដែរ។

iPhone X | រូបភាព៖ គួង អ៊ី

តាម​ប្រភព​ពី​ហាង​គួង អ៊ី ឲ្យ​ដឹង​ថា iPhone X ទំហំ 64GB តម្លៃ​ប្រហែល ១ ២៣០ ដុល្លារ ឯ​ទំហំ 256GB តម្លៃ​ប្រហែល ១ ៤៣០ ដុល្លារ។ ចំណែក​ហាង​សុខ​លី តម្លៃ​ខុសគ្នា ៥០ ដុល្លារ ពោល​គឺ​ទំហំ 64GB តម្លៃ​ប្រហែល ១ ២៥០ ដុល្លារ​រីឯ​ទំហំ 256GB តម្លៃ​ប្រហែល​គ្នា។

ចំណែក​ហាង​សៀងលីន​លក់ iPhone X ទំហំ 64GB តម្លៃ​ប្រហែល ១ ២៣៩ ដុល្លារ ឯ​ទំហំ 256GB មិន​មាន​នោះ​ទេ។ រីឯ​ហាង​ផ្សេង​ទៀត តម្លៃ​ខុសគ្នា​ចន្លោះ​ពី ៥០ ទៅ ៦០ ដុល្លារ​ប៉ុណ្ណោះ។

ចំណែក​តម្លៃ​ពី​ក្រុមហ៊ុន​ជា​ដៃគូ​ចែក​ចាយ​ផ្លូវការ​វិញ​ដូចជា Falcon Tech និង Smart ប្រកាស​ដាក់​ឲ្យ Pre-orderជាមួយ​តម្លៃ ១ ២២៨ ដុល្លារ​សម្រាប់​ទំហំ 64GB ឯ​ទំហំ 256GB តម្លៃ ១ ៤០៨ ដុល្លារ៕

អត្ថបទ៖ រក្សា