មក​ស្គាល់​សត្វ​រីករាយ​បំផុត​លើ​លោក មាន​ទាំង​រូប​ថតស្អាតៗ

  • 2017-12-10 06:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​មួយ​ប្រភេទ​នៅ​ប្រទេស​អូស្ត្រាលី ឈ្មោះ Guokka ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​ដែល​រីករាយ​បំផុត​លើ​លោក ព្រោះ​សកម្មភាព​​ប្រចាំ​ថ្ងៃ​របស់​វា​ហាក់​គ្មាន​ទុក្ខ​កង្វល់ ហើយ​ចូល​ចិត្ត​លេង​ជាមួយ​មនុស្ស ដោយ​គ្មាន​ការ​ខ្លាច​រអា​ឡើយ។

Guokka ជា​អម្បូរ​សត្វ​កង់ហ្គូរូ មាន​ថ្នក់​ពោះ​សម្រាប់​ដាក់​កូន ប៉ុន្តែ​មាន​ខ្លួន​ធំ​ជាង​កណ្ដុរ​បន្តិច​ប៉ុណ្ណោះ។ សត្វ​នេះ មាន​តែ​នៅ​កោះ​តូច​ៗ​មួយ​ចំនួន នៃ​ប្រទេស​អូស្ត្រាលី ដូច​ជា​កោះ Rottnest និង​កោះ Bald។ វា​អាច​រស់​នៅ​បាន​រហូត​ដល់​ទៅ ១០​ឆ្នាំ ប្រសិន​បើ​គ្មាន​ជំងឺ ឬ​ការ​យាយី​ណា​មួយ​ពី​ធម្មជាតិ។

មូលហេតុ​ដែល​ចាត់​ទុក​ជា​សត្វ​រីករាយ​បំផុត​លើ​លោក ព្រោះ​ Guokka ខុស​ពី​សត្វ​ដទៃ។ វា​​មិន​ចេះ​ខ្លាច​មនុស្ស​ឡើយ ហើយ​ថែម​ទាំង​ចូល​ចិត្ត Selfie ទៀត​ផង។ មនុស្ស​ភាគ​ច្រើន​ដែល​ឃើញ Guokka នាំ​គ្នា​ទាញ​ទូរសព្ទ​មក​ថត Selfie ជាមួយ​វា​យ៉ាង​ស្រស់​ស្អាត។ ទោះ​បែប​នេះ​ក្ដី សត្វ​នេះ​ត្រូវ​ការពារ​ណាស់ ហើយ​បើ​ហ៊ាន​ដាក់​ចំណី​ឲ្យ​ស៊ី អាច​ប្រឈម​នឹង​ការ​ពិន័យ ៣០០​ដុល្លារ​អូស្ត្រា​លី(ប្រហែល ២២៥​ដុល្លារ)។

មើល​រូប​ភាព cute cute ខាង​ក្រោម​នេះ៖

ចុចអានអត្ថបទ៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី