ខ្លារខិនពួនឆ្មក់ចាប់សត្វពពែ តែមនុស្សតិចណាស់ អាចមើលឃើញវា ក្នុងរូបមួយសន្លឹកនេះ!

  • 2017-12-07 07:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លា​រខិន​ទឹកកក​មួយ​ក្បាល បាន​បង្ហាញ​ថា វា​ជា​សត្វ​ដែល​ពិបាក​ក្នុង​ការ​ស្វែងរក​ខ្លាំង​ណាស់ នៅ​ពេល​ពួន​ឆ្មក់​ចាប់​សត្វ ដែល​មិន​ដឹង​ខ្លួន។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ថតរូប​សត្វ​ព្រៃ​ម្នាក់ ឈ្មោះ Inger Vandyke បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​តំបន់ Ladakh ប្រទេស​ឥណ្ឌា ដែល​ដំបូង​មើល​ទៅ​ហាក់​បី​ដូច​ជា មាន​តែ​ហ្វូង​ពពែ​កំពុង​ប្រមូល​ផ្ដុំ​គ្នា នៅ​លើ​ជម្រាល​ថ្ម​ប៉ុណ្ណោះ។ ប៉ុន្តែ​ជាក់ស្ដែង បើ​យើង​ពិនិត្យ​មើល​ឲ្យ​ច្បាស់ នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នោះ នឹង​បាន​ឃើញ​សត្វ​ខ្លារខិន​មួយ​ក្បាល កំពុង​លាក់​ខ្លួន​នៅ​ទី​នោះ​ដែរ។

ខណៈ​ពេល​ដែល​យើង​ពិបាក​នឹង​រក​សត្វ​ខ្លា​រខិន​មួយ​ក្បាល​នោះ​ឃើញ ហ្វូង​ពពែ​បែរ​ជា​ដឹង​ខ្លួន​មុន ហើយ​អាច​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព៕

តោះ! សាកល្បង​រក​សត្វ​ខ្លារខិន​នោះ​ទាំង​អស់!

តើ​ប្រិយមិត្ត​អាច​រក​ឃើញ​ដែរ​ឬ​ទេ? បើ​រក​មិន​ឃើញ​ទេ ទៅ​មើល​ចម្លើយ​វិញ!

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី