ទម្លាប់ដ៏ចម្លែកទាំង ៥ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កម្រមានអ្នកដឹងបំផុត
- 2017-12-13 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ដ៏ចម្លែកទាំង ៥ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កម្រមានអ្នកដឹងបំផុត
ចន្លោះមិនឃើញ
កាសែត The New York Times បានបង្ហាញឲ្យគ្រប់គ្នាបានដឹងពី ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងសេតវិមាន ហើយថែមទាំងបានបង្ហើបប្រាប់ពីទម្លាប់ដ៏ចម្លែកៗរបស់ប្រធានាធិបតីរូបនេះទៀតផង។
ខាងក្រោមនេះគឺជាទម្លាប់ដ៏ចម្លែកទាំង ៥ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកម្រមានអ្នកដឹងបំផុត៖
#១ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យប៉ះតេឡេបញ្ជាទូរទស្សន៍ឡើយ
លោក ត្រាំ មើលទូរទស្សន៍ប្រហែល ៤ម៉ោងក្នុងមួយថ្ងៃ។ ជាការពិតណាស់ លោក ត្រាំ ជាអ្នកញៀនមើលព័ត៌មាន រហូតដល់ថ្នាក់ថតទុកកម្មវិធីដែលខ្លួនចូលចិត្ត ដូចជា Fox & Friends និង Morning Joe ជាដើម ដើម្បីអាចមើលនៅពេលក្រោយ។
បទបញ្ជានៅក្នុងសេតវិមាន គឺថាគ្មាននរណាម្នាក់អាចប៉ះពាល់តេឡេបញ្ជាទូរទស្សន៍បានឡើយ លើកលែងតែលោក ត្រាំ ផ្ទាល់ និង បុគ្គលិកផ្នែកបច្ចេកទេសប៉ុណ្ណោះ។ ទូរទស្សន៍ទំហំ ៦០អ៊ីញ ត្រូវបានដាក់នៅក្នុងបន្ទប់ទទួលទានអាហារ។ វាត្រូវបានបិទសំឡេង ក្នុងអំឡុងពេលជួបជុំគ្នា ប៉ុន្តែលោក ត្រាំ តែងតែសម្លឹងមើល និងតាមដានចំណងជើងព័ត៌មានជានិច្ច។
#២ លោកអាចទទួលទានទឹកក្រូច ១២កំប៉ុងក្នុងមួយថ្ងៃ
លោក ត្រាំ មិនទទួលទានស្រានោះទេ ប៉ុន្តែលោកចូលចិត្តទទួលទានទឹកក្រូច (Diet Coke) ខ្លាំងណាស់ ដោយក្នុងមួយថ្ងៃលោកអាចទទួលទាន រហូតដល់ទៅ ១២កំប៉ុងឯណោះ។
#៣ លោកមិនសប្បាយចិត្តឡើយ ពេលព័ត៌មានពិភពលោកមិនផ្ដោតលើខ្លួន
ប្រធានាធិបតីអាមេរិក អាចជាបុគ្គលដ៏ល្បីល្បាញបំផុតមួយរូប នៅលើពិភពលោក ប៉ុន្តែបើយោងតាមកាសែត The Times បានឲ្យដឹងថា លោក ត្រាំ មិនសប្បាយចិត្តឡើយ នៅ ពេលព័ត៌មានពិភពលោកមិនផ្ដោតលើខ្លួន។
#៤ លោកមិនមែនជាអ្នកល្មោភអាហារឡើយ
យោងតាមសារព័ត៌មាន The New York Times បានឲ្យដឹងថា អាហារពេលល្ងាចនៅសេតវិមាន មានដូចជា សាច់គោ , សាឡាត់ជាមួយឈីស , សាច់ជ្រូកបីជាន់ក្រៀម , ស៊ុប និង បង្អែមជាមួយការ៉េម។
#៥ លោកចូលចិត្តបង្ហាញពីបន្ទប់ទឹកនៅសេតវិមាន
លោក ត្រាំ តែងតែអញ្ជើញភ្ញៀវ ទៅទទួលទានអាហារពេលល្ងាចនៅសេតវិមាន។ បន្ទាប់មក លោកចូលចិត្តនាំភ្ញៀវដើរមើលនៅក្នុងសេតវិមាន ដូចជា បន្ទប់គេង Lincoln Bedroom និង យ៉រខាងមុខ Truman Balcony ប៉ុន្តែលោក ត្រាំ ក៏នឹងបង្ហាញបន្ទប់ទឹកជាច្រើន រួមទាំងបន្ទប់ទឹកដែលលោកទើបបានជួសជុល នៅក្បែរការិយាល័យ Oval Office ឲ្យភ្ញៀវមើលផងដែរ៕
ចុចអាន៖