យន្តហោះ ដូណាល់ ត្រាំ អស្ចារ្យមែន តែតម្លៃវិញ ថោកជាងយន្តហោះ ៧ផ្សេងទៀត
- 2017-08-07 08:06:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះ ដូណាល់ ត្រាំ អស្ចារ្យមែន តែតម្លៃវិញ ថោកជាងយន្តហោះ ៧ផ្សេងទៀត
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានយន្តហោះផ្ទាល់ខ្លួនមួយគ្រឿង ម៉ាក Boeing 757 ដែលមានលក្ខណៈពិសេសៗជាច្រើន រីឯតម្លៃវិញក៏មិនធម្មតាដែរ។ ប៉ុន្តែបើប្រៀបធៀបជាមួយនឹងយន្តហោះផ្ទាល់ខ្លួនដទៃទៀត បង្ហាញឲ្យឃើញថាយន្តហោះរបស់លោក ត្រាំ មានតម្លៃថោកជាងគេឆ្ងាយណាស់។
ខាងក្រោមនេះគឺជា យន្តហោះឯកជនទាំង ១០ ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៧៖
#១០ យន្តហោះ Boeing 737 ជាកម្មសិទ្ធិរបស់អ្នកជំនួញអាមេរិក មិនស្គាល់អត្តសញ្ញាណម្នាក់ មានតម្លៃ ៨០ លានដុល្លារ
#៩ យន្តហោះ Airbus A319 Corporate Jet មានតម្លៃ ៨០,៧ លានដុល្លារ
#៨ យន្តហោះ Boeing 757 ជាកម្មសិទ្ធិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានតម្លៃ ១០០ លានដុល្លារ
#៧ យន្តហោះ Gulfstream III ជាកម្មសិទ្ធិរបស់តារាសម្ដែងអាមេរិក លោក Tyler Perry មានតម្លៃ ១២៥ លានដុល្លារ
#៦ យន្តហោះ Boeing 747-81 VIP ជាកម្មសិទ្ធិរបស់មហាសេដ្ឋីហុងកុង លោក Joseph Lau មានតម្លៃ ១៥៣ លានដុល្លារ
#៥ យន្តហោះ Boeing 767-33A/ER ជាកម្មសិទ្ធិរបស់អ្នកជំនួញរុស្ស៊ី លោក Roman Abramovich មានតម្លៃចន្លោះពី ១២០ ទៅ ១៧០ លានដុល្លារ
#៤ យន្តហោះ Boeing 747-400 ជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់ និងអ្នកជំនួញអារ៉ាប់ Al-Waleed bin Talal មានតម្លៃ ២២០ លានដុល្លារ
#៣ យន្តហោះ Boeing 747-430 ជាកម្មសិទ្ធិរបស់ព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេ Hassanal Bolkiah មានតម្លៃ ២៣៣ លានដុល្លារ
#២ យន្តហោះ Airbus A340-300 ជាកម្មសិទ្ធិរបស់មហាសេដ្ឋីពាណិជ្ជកម្មរុស្ស៊ី លោក Alisher Usmanov មានតម្លៃចន្លោះពី ៣៥០ ទៅ ៤៥០ លានដុល្លារ
#១ យន្តហោះ Airbus A380-Custom ជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់ និងអ្នកជំនួញអារ៉ាប់ Al-Waleed bin Talal មានតម្លៃ ៥០០ លានដុល្លារ
ចុចអាន៖