ចូលទៅមើលគម្រោងផ្លូវរថភ្លើងក្រោមដីនៅវៀតណាមដំបូងគេ កំពុងដំណើរការ
- 2017-08-07 06:53:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលទៅមើលគម្រោងផ្លូវរថភ្លើងក្រោមដីនៅវៀតណាមដំបូងគេ កំពុងដំណើរការ
ចន្លោះមិនឃើញ
ទីក្រុងហូជីមិញ នឹងទទួលបានប្រព័ន្ធផ្លូវរថភ្លើងក្រោមដីលើកដំបូងឆាប់ៗ ខណៈម៉ាស៊ីនខួងដីយក្សកំពុងដំណើរយ៉ាងទ្រហឹងអឺងកង។
បន្ទាប់ពីប្រតិបត្តិការរយៈពេលជាង ២ខែ សំណង់ផ្លូវរថភ្លើងសម្រេចបាន ១ភាគ៥ហើយក្នុងទីក្រុងហូជីមិញ។ គម្រោងនេះបានចាប់ផ្ដើមដំណើរការកាលពីខែឧសភា ដោយប្រើប្រាស់ម៉ាស៊ីនខួងផលិតនៅជប៉ុន TBM និងជីកបានប្រវែងជិត ១៥០ម៉ែត្រនៃគម្រោងទីមួយមានប្រវែង ៧៨១ម៉ែត្រ។
គម្រោងផ្លូវសរុបមានប្រវែង ១៩,៧គីឡូម៉ែត្រភាគច្រើននៅលើដី ដែលឆ្លងកាត់តាមតំបន់ Ben Thanh Market ក្នុងសង្កាត់មួយ និងតំបន់ Suoi Tien Theme Park ក្នុងសង្កាត់ប្រាំបួន។ ផ្នែកស្ថិតនៅក្រោមដីមានប្រវែង ២,៦គីឡូម៉ែត្រ។
ម៉ាស៊ីនខួង TBM មានប្រវែង ៧០ម៉ែត្រ និងទម្ងន់ ៣០០តោន មានរួមបញ្ចូលទាំងក្បាលម៉ាស៊ីន ១២,៥ម៉ែត្រ បន្ទប់ម៉ាស៊ីនមួយ បន្ទប់បញ្ជាមួយ និងបន្ទប់ស្ដុកស៊ីម៉ង់។ ដោយមានជំនួយពីឧបករណ៍ជប៉ុន គម្រោងផ្លូវរថភ្លើងនឹងក្លាយជារូងធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ដែលមានអង្កត់ផ្ចិត ៦,៧៩ម៉ែត្រ។
ជាធម្មតា ម៉ាស៊ីនខាងលើជីកបានប្រវែងជិត ១០ម៉ែត្រក្នុងមួយថ្ងៃ ហើយគម្រោងទីមួយនឹងបញ្ចប់នៅចុងឆ្នាំ ២០១៧ រួចចាប់ផ្ដើមគម្រោងទី ២ នៅឆ្នាំ ២០១៨បន្តទៀត៕
ចុចអាន៖
វៀតណាមរកឃើញផ្នូរចំណាស់ជាង៣០០០ឆ្នាំ នៅភាគកណ្ដាល
នៅវៀតណាម សេវាកម្មសិចកំពុងវាយលុកខ្លាំង ទប់ស្កាត់១០ឆ្នាំអត់ជាប់