វៀតណាមរកឃើញផ្នូរចំណាស់ជាង៣០០០ឆ្នាំ នៅភាគកណ្ដាល
- 2016-08-18 21:58:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមរកឃើញផ្នូរចំណាស់ជាង៣០០០ឆ្នាំ នៅភាគកណ្ដាល
ចន្លោះមិនឃើញ
ក្រុមបុរាណវិទូវៀតណាម បានរកឃើញផ្នូរចំណាស់ចំនួន២៣ អាយុកាលជាង ៣០០០ឆ្នាំ ក្នុងបរិវេណជីកកកាយវត្ថុបុរាណ Dong Ba Hoe នៅខេត្តប៊ិញធួន។
អ្នកតំណាងសារមន្ទីរខេត្តប៊ិញធួន បានថ្លែងកាលពីថ្ងៃពុធទី ១៧សីហាម្សិលមិញថា ផ្នូរកប់សពទាំង២៣ មានអាយុចន្លោះពី ២៥០០ ទៅ៣០០០ឆ្នាំ មុនសម័យវប្បធម៌ Sa Huynh ទៀត។
កំណាយរកឃើញផ្នូរគួរឲ្យភ្ញាក់ផ្អើលខាងលើ គឺជាកិច្ចខិតខំប្រឹងប្រែងគាស់កកាយរយៈពេលជាង ១ខែដោយអ្នកជំនាញសារមន្ទីរខេត្ត សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រជាតិនៅឃុំ Ham Huc ស្រុក Ham Thuan Bac ខេត្តប៊ិញធួន។
ក្រៅពីផ្នូរទាំងនេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានរកឃើញឧបករណ៍ធ្វើការសម័យបុរាណដូចជាពូថៅថ្ម តុសំលៀងកាំបិត ពែងសេរ៉ាម៊ិច និងឧបករណ៍ជាច្រើនផ្សេងទៀត។ បច្ចុប្បន្ន ក្រុមអ្នកជំនាញកំពុងធ្វើការយ៉ាងសស្រាក់សស្រាំនៅកន្លែងរកឃើញ ឯរបាយការណ៍លម្អិតពីកំណាយនឹងចេញផ្សាយឲ្យដឹងនៅពេលឆាប់ៗខាងមុខ។
ទីកន្លែងបុរាណវត្ថុ Dong Ba Hoe ត្រូវគេប្រទះឃើញដំបូងក្នុងឆ្នាំ ១៩២០ ពេលដែលបារាំងសាងសង់ផ្លូវហាយវ៉េ១ ឆ្លងកាត់ខេត្តប៊ិញធួន៕
ចុចអាន៖ នៅវៀតណាម សេវាកម្មសិចកំពុងវាយលុកខ្លាំង ទប់ស្កាត់១០ឆ្នាំអត់ជាប់
ចុចអាន៖ វៀតណាមជាប់លេខ៣ ខាងសម្បូរអ្នកមើលវីដេអូសិច Online ច្រើនបំផុតលើលោក
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ vietnamnet