​នៅ​វៀតណាម សេវាកម្ម​សិច​កំពុង​​វាយលុក​ខ្លាំង ទប់​ស្កាត់​១០ឆ្នាំ​អត់​ជាប់

  • 2014-09-26 16:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវកម្ម​ពេស្យាចារ​ខុស​ច្បាប់​នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​កំពុង​​រីក​រាលដាល និង​បង្ក​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ទោះ​មាន​ការ​ទប់ស្កាត់​ខ្លាំង​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គោលនយោបាយ​ក្រុង​ហូជីមិញ។

 

មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ចេញ​របាយការណ៍ ១០ឆ្នាំ ប្រឆាំង​ឧស្សាហកម្ម​សិច និង​បាន​ដាក់​ទៅ​ក្រសួង​កិច្ចការ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា សេវា​បុរស​លក់​ខ្លួន​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស ចាប់​តាំង​ពី​ប្រព័ន្ធ​ច្បាប់​វៀតណាម​មាន​ចន្លោះ​ខ្វះ​ខាត​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ អ្នក​លក់​ខ្លួន​មួយ​ចំនួន​ស្វែង​រក​អតិថិជន​ជា​​ភ្ញៀវ​បរទេស ដើម្បី​បាន​តម្លៃ​ខ្លួន​ថ្លៃ ហើយ​មួយ​ចំនួន​ទៀត​ចេញ​ទៅ​ប្រកប​របរ​នេះ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត។

 

ចុច​អាន៖ នៅ​ជប៉ុន​មាន​​​ក្រុមហ៊ុន​ផលិត​ស្បែក​ជើង​ដាក់​កាមេរ៉ា​ថត​ឈុត​ក្នុង​ស្រីៗ​ទៀត

 

 

រូប​តំណាង

 

របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា អ្នក​ប្រកប​របរ​សិច​ពេលនេះ​ក៏​មាន​តារា​ម៉ូដែល និង​តារា​សម្ដែង ដែល​អាច​ទទួល​បាន​តម្លៃ​ខ្លួន​រហូត​ដល់​រាប់ពាន់​ដុល្លារ​ក្នុង​មួយ​យប់។ កាលពី​ខែ​មិថុនា​កន្លង​ទៅ តុលាការ​ក្រុង​ហូជីមិញ​បាន​កាត់​ទោស​ជនល្មើស ៦នាក់ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បើក​អាជីវកម្ម​ពេស្យាចារ។ តារា​ម៉ូដែល តារា​សម្ដែង និង​តារា​ចម្រៀង ត្រូវ​បាន​ទាក់​ទង​ឲ្យ​គេង​ជាមួយ​អ្នក​មាន ដែល​ជា​ថ្នូរ​នឹង​ថ្លៃ​ខ្លួន​រហូត​ដល់ ៧០០០ ដុល្លារ​ឯណោះ។ ​​​​

 

ចុច​អាន៖ បណ្ដុំ​​​សម្បុក​សេវា​ផ្លូវ​ភេទ​ធំៗ​ធ្លាប់​ល្បី​រន្ទឺ​​​នៅ​ភ្នំពេញ​​ ចុះ​ឥឡូវ? ​

Vo Thi My Xuan ដែល​ជា​ជនជាតិ​វៀតណាម​ម្នាក់ ឈ្នះ​ការ​ប្រលង​សម្រស់​បវរកញ្ញា​ដី​​សណ្ដ​​​ទន្លេ​មេគង្គ​ក្នុង​ឆ្នាំ ២០០៩ ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ ២ឆ្នាំ​កន្លះ ជាមួយ​មនុស្ស​២​នាក់ ដោយ​សារ​ធ្វើ​ជា​ម៉ែយ៉ែម​នាំ​ស្រី​លក់​ខ្លួន​ឲ្យ​អ្នក​មាន។

 

សេវាកម្ម​ផ្លូវ​ភេទ​បាន​រីក​ដុះដាល​កាន់​តែ​ខ្លាំង ហើយ​ថែម​ទាំង​មាន​ការ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​សារ​ផ្សេងៗ​ដែល​ស្ថិត​នៅ​ក្រៅ​ការ​គ្រប់​គ្រង​របស់​មន្ត្រី​មាន​សមត្ថកិច្ច។ រូប​ភាព​នៃ​ការ​រកស៊ី​ផ្លូវ​ភេទ ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​តាម​ហាង​កាហ្វេ កន្លែង​កាត់​សក់ និង​កន្លែង​ម៉ាស្សា​ជាដើម។ ចំណែក​ឯ​ការ​លក់​ខ្លួន​តាម​ទី​សាធារណៈ ដូច​ជា​សួនច្បារ​ និង​តាម​ដង​ផ្លូវ ក៏​កំពុង​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ​​កាល​ពី​ដំណាច់​ឆ្នាំ​មុន មន្ត្រី​វៀតណាម​កំណត់​បាន​ទីតាំង​លក់​ខ្លួន​សាធារណៈ ៥៨ កន្លែង​ក្នុង​ក្រុង​ហូជីមិញ និង​ហាង​រាប់ពាន់​កន្លែង​ទៀត ដែល​បង្កប់​សេវា​រកស៊ី​ផ្លូវ​ភេទ។

 

នៅ​វៀតណាម​ ពេស្យាចារ​គឺ​ជា​អំពើ​ខុសច្បាប់។ ទាំង​អ្នក​លក់​ខ្លួន និង​អតិថិជន ត្រូវ​ទទួល​រង​ការ​ពិន័យ​ដូច​គ្នា៕ ​

 

ចុច​អាន៖ សុំ​រួម​រក្ស​ច្រើន​ដង​ពេក​ ខ្ញុំ​​សម្រេច​ដើរ​ចេញ​ ត្រូវ​អត់?

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ thanhniennews

អត្ថបទថ្មី