បណ្ដុំ​​​សម្បុក​សេវា​ផ្លូវ​ភេទ​ធំៗ​ធ្លាប់​ល្បី​រន្ទឺ​​​នៅ​ភ្នំពេញ​​ ចុះ​ឥឡូវ? ​

  • 2014-09-25 18:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០ និង​​២០០០ នរណា​ៗ​​ក៏​ធ្លាប់​ឮ​ធ្លាប់​ដឹង​​ថា​ ​តំបន់​​ទាំង​អស់​​​​នេះ​ជា​​ទី​តាំង​ល្បី​ផ្ទុះ​ខាង​សេវា​​​ផ្លូវ​ភេទ​​។ ​

 

សូម្បី​តែ​ក្មេង​ៗ​ តាម​ខេត្ត​​តាម​ជន​បទ មិន​​ដឹង​ថា​​​​កន្លែង​ខ្លះ​ចំណោម​កន្លែង​​​​អស់​​​​នេះ​បែរ​​​មុខ​ទៅ​ណា​ផង​ តែ​បើ​ឮ​ឈ្មោះ​គេ​យល់​​​​ភ្លែត​ថា​​​នោះ​​ជា​សម្បុក​​ពេស្យា ​​ជា​ប្រភព​ជំងឺ​​​សង្គម ស្វាយ​​ ប្រមេះ ទាមឡា​ ​​ដែល​ធ្លាប់​​វាយ​លុក​​​អ្នក​និយម​បន​ស្រី​ មុន​ពេល​អេដស៍​ផ្ទុះ​ឡើង​ទៅ​ទៀត​​​​។ ​

 

 

ប៉ុន្តែ​អំណាច​​នៃ​​​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​សំណង់ ការ​លូតលាស់​​​​​​សេវាកម្ម​​ផ្សេងៗ បូក​រួម​ទាំង​​ការ​​​បន្តឹង​របស់​​សមត្ថកិច្ច​​ផង​នៅ​ទសវត្ស​ចុង​ក្រោយ​នេះ​​​​ ​កំពុង​ច្របាច់​​​​ឲ្យ​​ប្លុក​ធ្លាប់​ល្បី​រន្ទឺ​​ខាង​​សេវា​ផ្លូវ​ភេទ​មួយ​ចំនួន បាន​​​​រលាយ​បាត់​រូប​​ ​ហើយ​​​ខ្លះ​ក៏​​​កោស​រលុប​​​រួញ​ខ្លួន​​​ បន្តិច​ម្ដង​ៗ​​​។ ​ឯ​​​កន្លែង​ខ្លះ​​ទៀត​​ចំណោម​នោះ​មក​ដល់​​ឥឡូវ​នេះ​​​ ​ក៏​​នៅ​តែ​បន្ត​មាន​ផ្គត់ផ្គង់​​​​​​​​​​​ ​ប្រជែង​គ្នា​​​​​​ជា​មួយ​ពេស្សាចា​​​​​​ដែល​កំពុង​ពួន​​កំបាំង​មុខ​​ លួច​លាក់​​​នៅ​តាម​ ខារ៉ាអូខេ រង្គសាល ហាង​ម៉ាហ្សា ​ក្លិប​រាត្រី​ ​ជា​ដើម​​។

អាន​អត្ថបទ៖ រូបភាព​ពិត​នៅ​ពី​ក្រោយ​វាំង​នន​ម៉ាហ្សា

ខាង​ក្រោម​នេះ​ជា​ទីតាំង​​​ធំ​ៗ​​ធ្លាប់​ល្បី​​ខាង​សេវា​ផ្លូវ​ភេទ​

 

 

វត្ត​ភ្នំ៖ ​​ឲ្យ​តែ​​​​ពេល​យប់​មក​ដល់ ​​ក្រុម​នារី​​ពេស្សា​​បាន​​​​បង្ហាញ​ខ្លួន​​ និង​បក់​ដៃ​​​​​​​ទៅ​​បុរស​ដែល​បើក​បរ​កាត់​ទី​នោះ​ ហើយ​​មិន​ត្រឹម​តែ​នារី​​​​ទេ​ តែ​​ក្រុម​ភេទ​ទី​៣​ក៏​​​​​​ពេញ​និយម​ចាយ​រាង​នៅ​ទី​នោះ​ដែរ។ ​នៅ​សួន​​ច្បារ​ជាប់​មាត់​ទន្លេ​​​ខាង​កើត​ និង​ហូស​​ទៅ​សួន​ច្បារ​ផ្សារ​ចាស់​ក្បែរ​នោះ​​ដែរ​​​​ ក៏​​ជា​កន្លែង​នារី​​​ៗ​​បែប​នោះ​​​តែង​រំលេច​ខ្លួន​លើ​​​បង់​អង្គុយ និង​ដើរ​​​ទៅ​មក​រង់​ចាំ​អតិថិជន​មក​ដល់​ ​​ហើយ​ពួក​គេ​​​​​ក៏​​នឹង​​​​បន្ត​ចេញ​ទៅ​ជាមួយ​បើ​​អតិជន​​​និយាយ​​​ត្រូវ​​ថ្លៃ​។

 

 

ប៊ូឌីង៖ ​​ស្ថានភាព​រប៉ាត់​រប៉ាយ​​​​នៃ​សំណង់​បន្សល់​ពី​ទសវត្ស​​ឆ្នាំ​​​៦០​មួយ​នេះ​​ ​ធ្លាប់​​​បាន​បន្ថែម​ដោយ​​នារី​​​ស្លៀក​ពាក់​ខើច​ វៀល​លើ​វៀល​ក្រោម​ ដើរ​សសៀរ​​​រេរា​រក​ម៉ូយ​នៅ​​ប្រប​ដង​ផ្លូវ និង​លើ​សួន​ច្បារ​មិន​ឆ្ងាយ​ពី​នោះ​ប៉ុន្មាន​​។ ប៊ូឌីង​ជា​ទី​​​ធ្លាប់​​ល្បី​​​​នូវ​​រូបភាព​​អស់​នេះ​ ​​កាល​ពី​ច្រើន​ឆ្នាំ​​មុន ​។

 

 

ផ្លូវ​​ត្រសក់​ផ្អែម៖ ក្រុម​នារី​​បម្រើ​​សេវា​ផ្លូវ​ភេទ​​​​​ធ្លាប់​បាន​ប្រមូល​ផ្ដុំ​ ជ្រក​ក្រោម​យីហោ​ផ្ទះ​សំណាក់​ជា​ច្រើន​​​​ ​នៅ​កំណាត់​ផ្លូវ​ឯកទិស​មួយ​នេះ។​​ ឯ​​​​គល់​ផ្លូវ​ខាង​ជើង​​​ នោះ​​ក៏​ជា​កន្លែង​នារី​​​​មួយ​ចំនួន​​​តែង​ខ្លួន​ខ្ញង់​ៗ​​​រង់​ចាំ​ម៉ូយ​​​​​​​​ ហើយ​អតិថិជន​​​​​អាច​នាំ​នារី​​នោះ​ទៅ​ណា​ក៏​បាន​ឲ្យ​តែ​​ត្រូវ​ថ្លៃ​​​។

 

 

ស្ពាន​ស្ទឹង​មានជ័យ​៖ ​ពន្លឺ​ភ្លឺង​ពណ៌​ស្រាលៗ​​តែ​​ង​បំភ្លឺ​​ស្រទន់​ៗ​ចេញ​ពី​​តូប​ការហ្វេ​តូច​ៗ​ ដែល​មាន​​នារី​​ស្លៀក​ចេញ​សាច់​ទ្រលុក​ទ្រលន់​​អង្គុយ​ប្រៀប​ពេញ​នោះ។ ​ប៉ុន្តែ​ការហ្វេក​​មួយ​កែវ​​តម្លៃ​​២០០០​ទៅ​៣០០០​រៀល​ មិន​មែន​ជា​គោលដៅ​ ដែល​​ក្រុម​បុរស​​ទៅ​ដល់​ទី​​នោះ​ត្រូវ​ការ​​ឡើយ​​។ ​បុរស​​ៗ​​​​មាន​​សិទ្ធ​​រេ​ភ្នែក​ពិចារណា​​ទៅ​គ្រប់​នារី​​​លើក​​ការហ្វេ​ អាច​សួរ​​ពី​តម្លៃ​​​​​ ហើយ​ពួក​​គេ​នឹង​បន្ត​ទៅ​កាន់​បន្ទប់​​តូច​ៗ​​​​ដែល​មាន​ស្រាប់​ខាង​ក្រោម​នោះ ដែល​ខ្លះ​មាន​តែ​វាំង​នន​បាំង​បិទ​ប៉ុណ្ណោះ​​។

 

 

 

 

ត្រឡោក​បែក​៖ វា​ជា​ទី​តាំង​​​​មួយ​ចំណោម​​​​​​កន្លែង​​​​​​បម្រើ​សេវា​ផ្លូវ​ភេទ​​ល្បី​ៗ​ធំ​ៗ​នៅ​ភ្នំពេញ។ ​​សេវា​ផ្លូវភេទ​​​តាម​ផ្ទះ​បន​តូច​ៗ ​​មាន​​​ព្រាត​ដូច​ម្រាម​ដៃ​​​​នៅ​​​សង្ខាង​ផ្លូវ​៥៩៨​។ ​យប់​មិន​ទាន់​​ទេ នារី​ៗ​ដែល​មុខ​ផាត់​ដាម​ដោយ​ម្សៅ​​តែង​បង្ហាញ​ខ្លួន​​ បក់​ដៃ​​​រក​ភ្ញៀវ​​។

 

 

ទំនប់​ទួល​គោក​៖ ​​ទី​នោះ​​ក៏​ធ្លាប់​ជា​ស្ដេច​កន្លែង​ពេស្សាចារ​។ ​សេវា​ផ្លូវ​ភេទ​មាន​​​ហូរហែ ​នៅ​តាម​ប្រប​ផ្លូវ​​។ ​គេ​អាច​ទទួល​សេវា​នៅ​តាម​ផ្ទះ​បន់​ដែល​ម៉ែ​យ៉ែមគ្រប់គ្រង​​ ឬ ​ក៏​​ត​​ថ្លៃ​យក​នារី​​​ឈរ​បក់​ដៃ​តាម​​ចិញ្ចើម​​ផ្លូវ​​ទៅ​​ផ្ទះ សំណាក់ ​ដែល​​មាន​ច្រើន​រាប់​មិន​ឈ្នះ​​ក្បែរ​នោះ ​ឬ​​ក៏​ទៅ​​​ណា​ក៏​បាន​​​ឲ្យ​តែ​ស្រុះស្រួល​ថ្លៃ។

 

បឹង​កក់​៖ នៅ​​ទស្សវត្ស​ឆ្នាំ​​៩០​​ គេ​អាច​ទៅ​​​កាន់​​ផ្ទះ​ឈើ​តូច​​ៗ​​សង់​បណ្ដាក់​គ្នា​​រប៉ាត់រប៉ាយ​លើ​ទឹក​​ដែល​មាន​ពណ៌​ខ្មៅ​។ ​គេ​បាន​​រៀប​បិទ​បាំង​ដោយ​វាំង​នន ជា​បន្ទប់​​តូច​ៗ​ជាប់​គ្នា ដែល​​អាច​ស្ដាប់​ឮ​រាល់​​សម្រឹប​​នៅ​លើ​ផ្ទះ​ទាំង​នោះ​​ សម្រាប់​​​ជា​កន្លែង​​​​​នារី​ៗ​​​បម្រើ​ផ្លូវ​ភេទ​ទទួល​ម៉ូយ។

 

ស្វាយ​ប៉ាក៖ ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​នៅ​គីឡូម៉ែត្រ​លេខ​៩ ស្វាយ​ប៉ាក ​ក៏​ធ្លាប់​​ជាប់​​ក្នុង​បញ្ជី​​​​​តំបន់​​ធំៗ​​​ដែល​សម្បូរ​ដោយ​សេវា​ផ្លូវ​ភេទ​។

អាង​ទឹក​អូឡាំពិក​៖ នៅ​បណ្ដោយ​ផ្លូវ​​មុន្នីរ៉េត​ ហួស​ស្តុប​​កែវ​ផ្លូវ​ព្រះ​សីហនុ​​បន្តិច​ ក៏​ជា​ទី​តាំង​វត្តមាន​នារី​​​លក់​សេវា​ផ្លូវ​ភេទ​ធ្លាប់​​លេច​​ឡើង​យ៉ាង​កក្រើក​សង​ខាង​ផ្លូវ។ ​មិន​ត្រឹម​ឈរ​ទេ តែ​​បើ​​ឃើញ​ប្រុស​ៗ​បើក​ម៉ូតូ​​កាត់​​ ​នោះ​អ្នក​គោកជេរ​នឹង​ដើរ​​នារី​ៗ​ទាំង​នោះ​ពេញ​ៗ​ម៉ូតូ​តាម​សួរ​ថា​ត្រូវ​ការ​ឬ​អត់។

 

អាន​អត្ថបទ៖ ក្នុង​​​ស្ដេច​ក្លិប​រាត្រី​ទាំង​១០​ នៅ​ Las Vegas ឡូយ​​​នោះ​ឡូយ​​អស់​ស្ទះ

អត្ថបទ៖ ប៉ែន សុផាន់ណា​

អត្ថបទថ្មី