ពី​ក្រោយ​វាំងនន​ម៉ាស្សា

  • 2014-09-22 14:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​ម៉ាស្សា​កោស​ជប់​ គឺ​ជា​កន្លែង​មួយ​ដែល​បុរស​ៗ​និយម​ចូល​ចិត្ត​ទៅ​ម៉ាស្សា​​ នៅ​ពេល​គាត់​មិន​សូវ​ស្រួល​ខ្លួន​ ឬ​ខ្យល់​ចាប់​ជា​ដើម។ ទន្ទឹម​នឹង​នេះ ​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ កន្លែង​ម៉ាស្សា​ខ្លះ​ដែល​បិទ​បាំង​ដោយ​វាំងនន​ម៉ាស្សា​នោះ ​មាន​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវ​ភេទ។

 

 

រូប​តំណាង (virginiasolesmith)

សុផា​ អាយុ​២៩​ឆ្នាំ​ ដែល​ជា​អ្នក​ប្រកប​របរ​ម៉ាស្សា​នៅ​សង្កាត់​បឹង​កេង​កង​៣​ បាន​និយាយ​ប្រាប់​ថា អ្នក​នាង​បាន​ចូល​មក​បម្រើ​ការងារ​នៅ​កន្លែង​ម៉ាស្សា​នេះ​ជិត​មួយ​ឆ្នាំ​ហើយ​ ដោយ​ពី​មុខ​អ្នក​នាង​ធ្វើ​ការ​ជា​នារី​ខារ៉ាអូខេ​ នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ តាម​បណ្ដោយ​ផ្លូវ​២៧១។ ជុំវិញ​បញ្ហា​សេវា​បម្រើ​ផ្លូវ​ភេទ​នៅ​កន្លែង​ម៉ាស្សា​នេះ​ ​សុផា​បាន​ឲ្យ​ដឹង​ថា៖ "តាម​ពិត​ទៅ​ គេ​មិន​ឲ្យ​មាន​សេវា​នេះ​ទេ​ តែ​ដោយសារ​តែ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ម៉ាស្សា​នេះ​តិចតួច​ពេក​ ទើប​បង្ខំ​ចិត្ត​បម្រើ​សេវា​ផ្លូវ​ភេទ​បន្ថែម​ដោយ​ខ្លួនឯង​ ប៉ុន្តែ​មិន​ឲ្យ​ម្ចាស់​ហាង​ដឹង​ទេ"។

 

-អាន​អត្ថបទ៖ ប្លុក​​ខារ៉ាអូខេថ្មី​​​​ម​ហា​ធំ​​នៅ​ភ្នំពេញ​​​​​ប្លែក​ភ្នែក​បើ​មិន​ធ្លាប់​ទៅ​ដល់

 

មាន​ហេតុផល​ស្រ​ដៀង​គ្នា​នេះ​ដែរ​ សុធា​ អាយុ​៣៥​ ឆ្នាំ​ធ្វើការ​ជា​អ្នក​ម៉ាស្សា​មួយ​រូប​ដែរ​ បាន​ទម្លាយ​អាថ៌កំបាំង​នៃ​សេវាកម្ម​ដ៏​ស្រើប​ស្រាល​នេះ​ដែរ​ថា​  សព្វថ្ងៃ​នាង​បាន​ម៉ាស្សា​ឲ្យ​ភ្ញៀវ​ដោយ​ស៊ី​ភាគរយ​ពី​ម្ចាស់​ហាង​ប៉ុណ្ណោះ​ គឺ​ក្នុង​តម្លៃ​ម៉ាស្សា​១២០០០​រៀល ហើយ​នាង​ទទួល​បាន​៥០០០​រៀល​ពី​ថៅ​កែ។

 

សុធា​បាន​បន្ថែម​ថា៖ សព្វថ្ងៃ​ដើម្បី​បាន​ប្រាក់​ មាន​តែ​លួច​លាក់​ផ្ដល់​សេវា​ផ្លូវ​ភេទ​ជាមួយ​ភ្ញៀវ​ ប៉ុន្តែ​មិន​ឲ្យ​ថៅកែ​ដឹង​ទេ។ បើ​មិន​ធ្វើ​បែប​នេះ​ តើ​បាន​លុយ​ពី​ណា​សម្រាប់​ចិញ្ចឹម​កូន​ខ្ញុំ​នៅ​ស្រុក​កំណើត​ទៅ?"។

 

យ៉ាងណាមិញ​ កញ្ញា​ ស្រីរ័ត្ន​ ដែល​ជា​អ្នក​ម៉ាស្សា​នៅ​សង្កាត់​ទួលស្វាយព្រៃ១​ ខណ្ឌ​ចំការមន​ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា​ កន្លែង​គេ​ផ្សេង​នាង​មិន​ដឹង​ទេ​ តែ​សម្រាប់​កន្លែង​ម៉ាស្សា​របស់​នាង​វិញ​ គឺ​ដាច់​ខាត​មិន​មាន​បង្កប់​នូវ​ការ​ផ្ដល់​សេវា​ផ្លូវ​ភេទ​ដល់​ភ្ញៀវ​ទេ​ គឺ​មាន​ត្រឹម​តែ​ម៉ាស្សា​កោស​ជប់​ ដើម្បី​សុខភាព​តែ​ប៉ុណ្ណោះ។

 

កញ្ញា​ថា៖ "បើ​សិន​ជា​មាន​លួច​លាក់​រួមភេទ​ជាមួយ​ភ្ញៀវ​ ថៅកែ​ដឹង​ ច្បាស់​ជា​ដេញ​ចេញ​ជា​មិនខាន​ឡើយ។ ណា​មួយ​បើ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​ត្រួត​ពិនិត្យ​ដឹង​ថា​ មាន​បង្កប់​សេវា​នេះ​ ច្បាស់​ជា​ត្រូវ​បិទ​ទ្វា​ ហើយ​ប្រឈម​នឹង​ច្បាប់​ជា​មិន​ខាន​ឡើយ"។

 

លោក​ វុទ្ធី​ អាយុ​៣០​ឆ្នាំ​ រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ឧស្សាហ៍​ចូល​ទៅ​ម៉ាស្សា​ និង​កោស​ជប់​ បាន​ឲ្យ​ដឹង​ថា​  កន្លែង​ម៉ាស្សា​មួយ​ចំនួន​ពិត​ជា​មាន​បង្កប់​សេវា​ផ្លូវ​ភេទ​នេះ​ពិតមែន​ ដោយ​ជ្រក​ក្រោម​យីហោ​ម៉ាស្សា​កោស​ជប់​ ជាដើម​ តែ​តាម​ពិត​ច្បាស់​ណាស់​គឺ​មាន​បម្រើ​សេវា​ផ្លូវ​ភេទ​ មាន​កន្លែង​ខ្លះ​សូម្បី​តែ​ថៅកែ​ហាង​ក៏​មិន​បាន​ដឹង​ថា​ បុគ្គលិក​របស់​ខ្លួន​លួច​បម្រើ​សេវា​នេះ​ផង។

 

-អាន​អត្ថបទ៖ ៤​សន្លឹក​ប្រចាំ​​​កាន់​បិណ្ឌ​​​កុំ​ថា​ដល់​​ព្រះ​​សង្ឃ​សូម្បី​​ឧបាសក​​​​​ក៏​​​​ក្ដៅ​​សាច់​ដុំ​​ភ្នែក

 

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ លោក​មេធាវី​ សុក សំអឿន​ ប្រធាន​អ្នក​ច្បាប់​កម្ពុជា​បាន​បក​ស្រាយ​ថា​ កន្លែង​ម៉ាស្សា​កោស​ជប់​ ដែល​មាន​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ គឺ​ជា​រឿង​ខុស​ច្បាប់​ ហើយ​ម្ចាស់​ហាង​ផ្ទាល់​ គឺ​ជា​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ប្រសិន​បើ​គាត់​ជា​អ្នក​យក​កម្រៃ​ជើង​សារ​ ឬ​ក៏​ជា​អ្នក​ទាក់​ទង​ស្រី​ឲ្យ​ភ្ញៀវ។

 

លោក​មេធាវី​បាន​បន្ត​ទៀត​ថា៖ "ប៉ុន្តែ​បើ​សិន​នារី​ទាំង​នោះ​ជា​អ្នក​ផ្ដល់​សេវា​ និង​ភ្ញៀវ​ត្រូវ​រូវ​គ្នា​ហើយ​ ពួក​គេ​ទៅ​រួមភេទ​ខាង​ក្រៅ​ មិន​នៅ​ក្នុង​កន្លែង​ម៉ាស្សា​ គឺ​មិន​មាន​បញ្ហា​ទេ​ ព្រោះ​វា​ជា​ការ​ព្រម​ព្រាង​គ្នា"៕

 

អត្ថបទ៖ យិន សំបូរ

អត្ថបទពេញនិយម