ប្លុក​​ខារ៉ាអូខេថ្មី​​​​ម​ហា​ធំ​​នៅ​ភ្នំពេញ​​​​​ប្លែក​ភ្នែក​បើ​មិន​ធ្លាប់​ទៅ​ដល់

  • 2014-09-19 21:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១០​​​ឆ្នាំ​​គត់​ដែល​ផ្លូវ​​ម៉ៃ​ដា ​បាន​​​​អភិវឌ្ឍ​​ ​ភ្ជាប់​ពី​​ផ្លូវ​២៧១​(​អូ​​បែក​ក្អម​) ឡើង​ទៅ​​កាន់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​(​ស្តុប​ផ្សារ​សិន​ជូរី​​​ពោធិ៍​ចិន​តុង​​)។

 

ប្រសិន​​​មិន​ដែល​ធ្វើ​ដំណើរ​កាត់​សោះ​​​​បី​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ នោះ​អ្នក​​​​ប្រាកដ​​​នឹង​​​ស្រឡាំង​កាំង​​បើ​បាន​ជិះ​ឆ្លង​​​​ផ្លូវ​យក​លុយ​ឡាន​បើក​កាត់​នេះ​​​។​ ​ទី​ដែល​​កាល​​១​ទសវត្ស​​​​មុន​​ សែន​ស្ងាត់​​ជិះ​កាត់​ពេល​​យប់​ខ្លាច​ទាំង​ខ្មោច​ទាំង​មនុស្ស​នោះ ឥឡូវ​នេះ​ខុស​មុន​ហៅ​លែង​​ឮ​ គឺ​ថា​​​បាន​​ក្លាយ​ជា​បណ្ដុំ​​​​​​សួន​បុប្ផា​​រាត្រី​ស្លៀក​ខ្លី​សិច​ស៊ី​​​​​ អង្គុយ​ជា​​ជូរ​ៗ​​ ​បណ្ដាក់​​​គ្នា​ពី​ផ្ទះ​មួយ​ទៅ​មួយ​វែង​អន្លាយ​ដាច់​​កន្ទុយ​ភ្នែក​​។ ​

៤​សន្លឹក​ប្រចាំ​​​កាន់​បិណ្ឌ​​​កុំ​ថា​ដល់​​ព្រះ​​សង្ឃ​សូម្បី​​ឧបាសក​​​​​ក៏​​​​ក្ដៅ​​សាច់​ដុំ​​ភ្នែក

 

​ទី​នេះ​បាន​ប្រែ​មុខ​​ជា​​​ប្លុក​ខារ៉ា​អូខេ រង្គសាល​ បៀលហ្គាឌិន ក្លិប​រាត្រី​ កន្លែង​កម្សាន្ត​សប្បាយ​​ ដ៏​ធំ​ផ្ដាច់​គេ​​​​​មិន​ត្រឹម​តែ​ភ្នំពេញ​ទេ គឺ​ថា​​មួយ​​ស្រុក​​ខ្មែរ​​រក​ប្រៀប​គ្មាន​ផង​​។ ភ្លើង​ពណ៌​​ស្រទន់​ៗ​​​តាម​​ផ្ទះ​ល្វែង​នីមួយ​ៗ ​តែង​តែ​គ្រប​​លើ​នារី​​​ក្មេង​ៗ​ស្លៀក​​​ស្ដើង​ៗ​​​ខ្លី​ៗ ដែល​​ផាត់​​មុខ​​​​ព្រឿង​ៗ​​​​ដោយ​​ម្សៅ និង​ ម៉ាស្ការ៉ា​ភ្នែក​​​។​

 

​​ទៅ​ដល់​ទី​នោះ ​បើ​អ្នក​ហ៊ាន​តែ​បង្អង់​ឡាន ឬ បន្ថយ​ល្បឿន​ម៉ូតូ​ងាក​ខាង​ អ្នក​នឹង​ទទួល​ការ​ស្វាគមន៍​យ៉ាង​លឿន ​ពី​យុវជន​​តែង​​ខ្លួន​ស្ទាវ​ៗ​ ​ស្ទុះ​មក​​បោយ​​​​​​​ដៃ​​ មក​ទាញ​ដៃ​​ហៅ​អ្នក​ថា «​មេ​!​ អញ្ជើញ​មេ​!​ អញ្ជើញ​ចូល​​» និង​រៀប​រាប់​ពី​តម្លៃ សេវា​ដែល​ពួក​គេ​មាន​​ប្រាប់​​អ្នក​​​​​យ៉ាង​រអិល​ស្ទាត់​មាត់ ​នៅ​​ពី​មុខ​​នារី​អង្គុយ​លើ​កៅអី​ជា​ជួរ​ៗ ​ដែល​កំពុង​បាញ់​ភ្នែក​សំដៅ​អ្នក​​​​​​ក្រោម​​ពន្លឺ​ភ្លើង​ស្រាល​ៗ​​​។

 

​ប្រជាជន​តំបន់​នោះ​និយាយ​ថា​​​​ខារ៉ា​អូខេ​​ទាំង​នោះ​ ភាគ​ច្រើន​​​ជា​លំដាប់​​ធម្យម​ មិន​ដល់​លំដាប់​​កាលីប​ៗ​អស់​លេខ​នោះ​ទេ។ សេវា​កម្សាន្ត​ទី​នោះ​ចាប់​ផ្ដើម​តាំង​ពី​ក្បាល​​ព្រលប់​រហូត​ដល់​ម៉ោង​២​​យប់​។ ​

សូម​ចុច​អាន​អត្ថបទ៖ ៤​សន្លឹក​ប្រចាំ​​​កាន់​បិណ្ឌ​​​កុំ​ថា​ដល់​​ព្រះ​​សង្ឃ​សូម្បី​​ឧបាសក​​​​​ក៏​​​​ក្ដៅ​​សាច់​ដុំ​​ភ្នែក

សូម​ចុច​អាន​អត្ថបទ៖ សំដី​ក្មេង​កំហូច​មួយ​ម៉ាត់​ ធ្វើ​ឲ្យ​យុវតី​ខ្មែរ​មួយ​រូប​​ខូច​ចិត្ត​១៥​ឆ្នាំ!

អត្ថបទ៖ ប៉ែន សុផាន់ណា

អត្ថបទពេញនិយម