រូបថតអតីតកាល ១២សន្លឹក​របស់ ដូណាល់ ត្រាំ ដែលគ្រប់​គ្នាមិន​ធ្លាប់បានឃើញ

  • 2017-11-01 10:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូណាល់ ត្រាំ ធ្លាប់​​​បង្ហាញ​មុខ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​យូរ​មក​ហើយ​ ចាប់​តាំង​ពី​ក្លាយ​ជា​មហាសេដ្ឋី​​ ប៉ុន្តែ​ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ ពិភព​លោក​ស្គាល់​​ច្រើន​ ពេល​​លោក​ក្លាយ​ជា​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ចាប់​តាំង​ពី​លោក​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន លោក​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​​កាន់​តែ​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​ធ្លាប់​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ និង​ទស្សនាវដ្ដី​​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ រួម​ទាំង​​ក្នុង​វិស័យ​សិល្បៈ​ទៀត​ផង។ រូប​ថត​ខាង​ក្រោម​នេះ​ រាប់​ចាប់​តាំង​ពី​កុមារ ​ដល់​ពេញ​វ័យ​ គេ​កម្រ​ឃើញ​លោក​ដូណាល់ ត្រាំ បញ្ចេញ​ឲ្យ​ដឹង​ឡើយ។

ត្រាំ​ នៅ​ចុង​បំផុត​ខាង​ឆ្វេង​ដៃ
កាល​នៅ​ជា​សិស្ស​សាលា​យោធា New York Military Academy
ត្រាំ និង​ភរិយា​ដំបូង​អ្នក​ស្រី Ivana Trump ក្នុង​ឆ្នាំ ១៩៨៩
ត្រាំ ជាមួយ​កូន​ប្រុស​ដំបូង​ឈ្មោះ Donald Jr. កាល​នៅ​អាយុ ៣២​ឆ្នាំ
ត្រាំ និង​អតីត​ប្រធានាធិបតី​អាមេរិក​ទី ៤០ ​លោក Reagan ក្នុង​ឆ្នាំ ១៩៨០
ត្រាំ ធ្លាប់​រស់​នៅ​ផ្ទះ​ប្រណិត​តាំង​ពី​អាយុ ២៧​ឆ្នាំ គឺ​ក្នុង​ឆ្នាំ ១៩៧៣
ត្រាំ និង​ឪពុក​លោក Fred Trump ថត​ក្នុង​ឆ្នាំ ១៩៦៨ ពេល​ត្រាំ​បញ្ចប់​ការ​សិក្សា​នៅ​សាលា Wharton Business School
ត្រាំ និង​មិត្ត​ស្រី​ម្នាក់​ទៀត​កាល​រៀន​នៅ​សាលា​យោធា ថត​ក្នុង​ឆ្នាំ ១៩៦៤
ត្រាំ និង​​ម៉ៃឃើល ជេកស៊ុន
ត្រាំ លេង​បាល់​បោះ​កាល​​រៀន​នៅ​សាលា​យោធា​ញូវយ៉ក (ជួរ​ខាង​មុខ រាំ​ពី​ឆ្វេង​ទី ៤)

ប្រភព៖ Dailyspoonfeed   ប្រែ​សម្រួល៖ ឡេង ភារុណ