BMW ​សម្រេច​គោលដៅ​លក់​រថយន្ត​អគ្គិសនី​អស់​ ១០​ម៉ឺន​គ្រឿង​ក្នុង​ឆ្នាំ​ ២០១៧​នេះ​

  • 2017-12-20 12:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​ព័ត៌មាន​ Reuters ​ផ្សាយ​ថា​ ក្រុមហ៊ុន​ BMW ​បាន​លក់​ដាច់​រថយន្ត​អគ្គិសនី​ ១០០ ០០០ ​គ្រឿង​ឆ្នាំ​នេះ​នៅ​ទូទាំង​ពិភព​លោក​ដែល​រថយន្ត​ទាំង​នោះ​មាន​ម៉ូដែល​អគ្គិសនី​ i3 ​និង​រថយន្ត​ Active Toure 2-Series ។

ម៉ូដែល​អគ្គិសនី​ពេញលេញ​រួម​មាន​ i3 ​បាន​បង្ហាញ​លើក​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៣ ​ដែល​តម្រូវ​ការ​ទីផ្សារ​ស្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​អាមេរិក និង​តំបន​អឺរ៉ុប​ខាង​លិច​ក្នុង​ឆ្នាំ​ ២០១៧ ​នេះ​ធៀប​នឹង​ការ​លក់​កាល​ពី​ឆ្នាំ​មុន​មាន​ចំនួន​ ៦០ ០០០ ​គ្រឿង​ ។ ដូច្នេះ​ខ្លួន​សម្រេច​បាន​កំណើន​ ៦០% ​សម្រាប់​ការ​លក់​ឆ្នាំ​ ២០១៧ ។ ក្រុមហ៊ុន​ Audi​ថា​ ខ្លួន​រំពឹង​ការ​លក់​រថយន្ត​អគ្គិសនី​នឹង​កើន​ឡើង​ក្នុង​ឆ្នាំ​ ២០១៨ ​ដោយ​កើន​ឡើង​ភាគ​រយ​ពីរ​ខ្ទង់​ទៀត​ ។

BMW ​បាន​ប្រកាស​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​ថ្ម​ Solid Power ​កាល​ពី​ដើម​ឆ្នាំ​ ២០១៧ ​នេះ​ដើម្បី​ជួយ​សម្រួល​ការ​ផលិត​បច្ចេកវិទ្យា​ថ្ម​របស់​ខ្លួន​ជា​ទម្រង់​ប្រើប្រាស់​សមរម្យ​ក្នុង​រថយន្ត​ដែល​នឹង​បង្កើន​សុវត្ថិភាព​ អាយុ​កាល​ថ្ម​ជាជាង​ការ​ប្រើប្រាស់​ថ្ម​លីចូម​សព្វថ្ងៃ​នេះ​ហើយ​ ក្រុមហ៊ុន​ក៏​មាន​បំណង​ផ្តល់​ជូន​រថយន្ត​អគ្គិសនី​ពេញ​លេញ​នៅ​ឆ្នាំ​ ២០២៥ ​ហើយ​រថយន្ត​ប្រភេទ​ sedan ​ទ្វារ​៤​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដែល​វា​នឹង​ចរាចរណ៍​លើ​ផ្លូវ​នៅ​ឆ្នាំ​ ២០២១ ​ផង​ដែរ​ ៕

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ សិរីបុទ្រ