ល្អ​មើល! Bayern ទម្លាក់ Dortmund នៅ German Cup ទាំង​ប្រផឹតប្រផើយ

  • 2017-12-21 02:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រាប់​បាល់​របស់ Jerome Boateng និង Thomas Muller បាន​ជួយ Bayern Munich ទម្លាក់ Borussia Dortmund ចេញ​ពី​កម្មវិធី German Cup នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​វគ្គ​ទី​មួយ Bayern  បាន​ទាត់​បុក​បង្គោល​ទី​២​ដង មុន​ពេល​ Boateng តែត​មួយ​ក្បាល​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​១២ នាំ​មុខ​មុន​១​គ្រាប់។ នៅ​សល់​៥​នាទី​ជិត​ចប់​វគ្គ​ទី​មួយ ខ្សែ​ប្រយុទ្ធ Thomas Muller បាន​​បំប៉ោង​សំណាញ់​មួយ​គ្រាប់​ទៀត នាំ​មុខ​ ២-០ មុន​ចប់​វគ្គ​ទី​មួយ។

ឈាន​ដល់​វគ្គ​ទី​២​នាទី​៧៧ កីឡាករ Andriy Yarmolenko របស់ Dortmund ក៏​បាន​តាម​មួយ​គ្រាប់​មក​វិញ តែ​វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់ Dortmun។ ចប់​ការ​ប្រកួត Bayern ២- ១ Dortmun។ ក្រៅ​ពី​ក្រុមMunich ក្រោម​ Bayer Leverkusen  ក៏​បាន​កក់​សំបុត្រ​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដែល បន្ទាប់​ពី​ឈ្នះ Borussia Monchengladbach ១-០​ ខណៈ Schalke 04 និង​ Werder Bremen advanced ក៏​បាន​ឡើង​ដូច​គ្នា៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ