League Cup៖ Arsenal ប៉ះ Chelsea ហើយ Man City ត្រូវសងសឹកឲ្យ Man Utd
- 2017-12-21 02:15:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
League Cup៖ Arsenal ប៉ះ Chelsea ហើយ Man City ត្រូវសងសឹកឲ្យ Man Utd
ចន្លោះមិនឃើញ
ការចាប់ឆ្នោតពានធំលំដាប់ទី៣អង់គ្លេស English League Cup បានធ្វើរួចរាល់ហើយបន្ទាប់ពីក្រុមទាំង៨ប្រកួតចប់២ថ្ងៃមកនេះ។
Manchester City បានយកឈ្នះ Leicester ដោយការទាត់បាល់ប៉េណាល់ទីវគ្គ៨ក្រុមចុងក្រោយ, Arsenal ឈ្នះ West Ham ១-០, Chelsea ឈ្នះ Bournemouth ២-១ និង Bristol City ឈ្នះជើងឯកចាស់ Manchester United ២-១ ដូច្នេះក្រុមដែលឡើងទៅវគ្គបន្តមាន Man City, Arsenal, Chelsea និង Bristol ។
ការចាប់ឆ្នោតវគ្គ៤ក្រុមចុងក្រោយ ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ Arsenal ត្រូវប៉ះ Chelsea និង Man City ប៉ះ Bristol City។ កាលបរិច្ឆេទនៃការប្រកួតនឹងធ្វើនៅថ្ងៃទី៨ និងថ្ងៃទី២២ ខែមករាឆ្នាំ២០១៨ ដោយក្រុមទាំងអស់ត្រូវប្រកួត២ជើងដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ៕