គ្រូ Leverkusen ធ្វើពុតដួលយប់មិញសាហាវជាងកីឡាករដាច់
- 2017-12-21 07:43:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Leverkusen ធ្វើពុតដួលយប់មិញសាហាវជាងកីឡាករដាច់
ចន្លោះមិនឃើញ
Bayern Leverkusen បានយកឈ្នះ Mönchengladbach ១ទល់នឹង០ ក្នុងការប្រកួតពាន DFB-Pokal ឬ German Cup ជុំទី៣។
ជំនួបនៅទឹកដី Stadion im Borussia-Park កាលពីយប់មិញ ខ្សែបម្រើ Leon Bailey បានក្លាយជាវីរបុរសស៊ុតឲ្យក្រុមភ្ញៀវឈ្នះនៅនាទី៧០ ដើម្បីកក់កៅអីនៅវគ្គ៨ក្រុមចុងក្រោយ។
យ៉ាងណានៅអំឡុងពេលប្រកួតមានរឿងដ៏ហួសចិត្តមួយបានកើតឡើងគឺនៅនាទី៧៤កីឡាករ Denis Zakaria បានរត់ទៅរើសបាល់កាត់លោក Heiko Herrlich ប៉ុន្តែអ្នកចាត់ការរូបនេះបែរជាធ្វើពុតជាដួលបះជើងក្នុងបំណងថា Zakaria ជាអ្នករុញ។
ភ្លាមៗពេលកើតហេតុអ្នកគាំទ្របានជះទឹកដាក់រូបលោក ហើយក៏មានការប្រកែកគ្នាតឹងសរសៃ.កមួយប្រាវដែរ តែមិនមានការពិន័យកាតអ្វីទេ៕