មហា​សេដ្ឋី​វ័យ​ជ្រេ​ Richard Branson ​ត្រៀម​ខ្លួន​ទៅ​លំហរ​អាកាស​

  • 2017-12-21 12:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​វ័យ​ ៦៧ ​ឆ្នាំ​មហា​សេដ្ឋី​អង់គ្លេស​លោក​ Richard Branson ​កំពុង​រៀប​ចំ​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​លំហរ​អាកាស​នៅ​ខែ​មេសា​ ឆ្នាំ​ ២០១៨ ​ខាង​មុខ​ ។

កាល​ពី​ខែ​តុលា​កន្លង​ទៅ​ស្ថានិក​ក្រុមហ៊ុន​មេ​ Virgin Group ​ដែល​គ្រប​ដណ្តប់​លើ​បុត្រ​សម្ព័ន្ធ​ច្រើន​ជាង​ ៤០០ ក្រុមហ៊ុន​ប្រាប់​សារ​ព័ត៌មាន​ CNBC ​ថា​ រូប​លោក​រំពឹង​ថា​នឹង​នៅ​ក្នុង​លំហរ​អាកាស​នៅ​ត្រឹម​ខែ​មេសា​ ។ ខ្ញុំ​នឹង​ខក​ចិត្ត​ជា​ខ្លាំង​បើ​សិន​ជា​មិន​បាន​ស្ថិត​ក្នុង​លំហរ​អាកាស​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ទៀត​ ។ មហា​សេដ្ឋី​វ័យ​ជ្រេ​ដែល​ប្រឡូក​ជំនួញ​តាំង​ពី​ឆ្នាំ​ ១៩៩៦ និង​បាន​រៀបការ​ប្រពន្ធ​ពីរ​លើក​ Branson ​និយាយ​កាល​ពី​ពេល​ថ្មីៗ​ថា​ ខ្ញុំ​ស័ក្កសម​សម្រាប់​ដំណើរ​មួយ​នេះ​ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទៅ​កាន់​លំហរ​អាកាស​ដោយ​ការ​កម្តៅ​សាច់​ដុំ​ដូចជា​ការ​ជិះ​កង់​ឡើង​ភ្នំ​ Atlas ​ជា​ដើម​ ។

លោក​បាន​ចំណាយ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​នៅ​ឯ​វិឡា​ស្កឹមស្កៃ​របស់​លោក​ Kasbah Tamadot ​ខណៈ​លំនៅឋាន​អចិន្ត្រៃយ៍​លើ​កោះ​ Necker ក្នុង​តំបន់​ការីប៊ីន​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ​កំបុត​ត្បូង​ Irma ​កាល​ពី​ខែ​កញ្ញា​ ។ Branson ​តែង​តែ​ធ្វើ​រឿង​មួយ​រៀង​រាល់​ម៉ោង​ ៥ ​ភ្លឺ​គឺ​ជា​ការ​ហាត់​ប្រាណ​ដើម្បី​សកម្ម​ដែល​សកម្មភាព​ទាំង​នេះ​នឹង​ជួយ​បង្កើន​ផលិតភាព​របស់​លោក​ ។ ព្រោះ​ពេល​ស្ថិត​នៅ​ក្នុង​សុញ្ញអាកាស​សាច់​ដុំ​នឹង​ចុះខ្សោយ​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​ខ្វះ​ទំនាញ​ ។ យោង​តាម​អង្គការ​ NASA ​ថា​ អវកាសយានិក​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS ​ចំណាយ​ពេល​ពីរ​ម៉ោង​កន្លះ​ក្នុង​១​ថ្ងៃ​ធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បី​ការពារ​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​ ៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី