FA សម្រេច​មិន​ពិន័យ​ Man Utd និង​ City រឿង​បង្ក​ហិង្សា​

  • 2017-12-22 01:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United និង​ Manchester City នឹង​មិន​រង​ពិន័យ​អ្វី​ទេ​ជុំវិញ​ហេតុការណ៍​ប៉ះ​ទង្គិច​ដោយ​ហិង្សា​មួយ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​កាល​ពី​ថ្ងៃ​១០ ខែ​ធ្នូ​ឆ្នាំ​២០១៨។

ក្នុង​ជំនួប​ Manchester Derby នៅ Old Trafford ដែល​ម្ចាស់​ផ្ទះ​ចាញ់​ ១-២ នៅ​ក្រោយ​ចប់​ការ​ប្រកួត លោក​ Jose Mourinho ត្រូវ​គេ​គប់​​ ទឹកដោះគោ និង​ដប​ទឹក​ ខណៈ​ជំនួយ​ការ​គ្រូ​បង្វឹក​លោក​ Mikel Arteta រង​របួស​ក្បាល​។

ក្រៅ​ពី​នោះ FA ក៏​មិន​ពិន័យ​លោក​ Mourinho ដែរ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​រិះ​គន់​មន្ត្រី​អាជ្ញាកណ្ដាល​ជា​សាធារណៈ ប៉ុន្តែ​ស្ថាប័ន​ក្បាល​ម៉ាស៊ីន​បាល់​ទាត់​អង់គ្លេស​មួយ​នេះ​បាន​ព្រមាន​ថា​បើ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​នៅ​តែ​មិន​ប្ដូរ​ទម្លាប់​នោះ​លោក​នឹង​រង​ការ​ពិន័យ។

គួរ​បញ្ជាក់​ថា​ Manchester United បច្ចុប្បន្ន​ឈរ​លេខ​២​ក្នុង​តារាង​ Premier League ចាញ់​ Manchester City ចំនួន​១១​ពិន្ទុ​៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត