ព័ត៌មាន​សំខាន់​សម្រាប់ចុះ​ឈ្មោះចូល​ប្រកួត​ពាន Tiger Street Football Festival 2018

  • 2017-12-22 03:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​ទូទាំង​ប្រទេស​ Tiger Street Football Festivall 2018 ​ចាប់​ផ្តើម​​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​ហើយ​ដែល​រដូវ​កាល​ថ្មី​នេះ​ត្រូវ​បាន​បន្ថែម​​៣​មណ្ឌល​ទៀត​ដែល​មាន​រហូត​ដល់​៨​មណ្ឌល​ទូទាំង​ប្រទេស។

​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​មាន​ដូច​ខាង​ក្រោម៖ ១ តំណាង​ក្រុម​ទាំង​អស់​ត្រូវ​ទាក់​ទង​ទទួល​ពាក្យ​សុំ​ចូល​រួម​ប្រកួត​ពី​អ្នក​រៀប​ចំ​ ២ ត្រូវ​បំពេញ​បែប​បទ​ឲ្យ​បាន​ពេញលេញ​តាម​តម្រូវ​ការ​ឯកសារ​ ៣ សមាជិក​ម្នាក់​ៗ​ត្រូវ​តែ​ចុះ​កិច្ច​សន្យា​ទទួល​ខុស​ត្រូវ​ហានិភ័យ​ដោយ​ខ្លួន​ឯង​ ៤ ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ -អត្តសញ្ញាណ​ប័ណ្ណ​ប្រជា​ជន​ -លិខិត​ឆ្លង​ដែន​ (សម្រាប់​តែ​កីឡាករ​បរទេស​) -រូបថត​ចំនួន​១​សន្លឹក​ (ថត​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ) ៥ ផុត​កំណត់​នៃ​ការ​ទទួល​ពាក្យ​ ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៨។ យ៉ាង​ណា​ ​​លោក ទុយ​ វិច្ឆិកា​ ប្រធាន​គណៈកម្មការ​អាជ្ញា​កណ្តាល​រៀប​ចំ​ការ​ប្រកួត​បាន​​ប្រាប់​ថា រហូត​ដល់​ពេល​នេះ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កំពុង​ពិភាក្សា​ធ្វើ​យ៉ាង​ណា​ដើម្បី​​ពន្យារ​ពេល​ទទួល​ពាក្យ​ចុះ​ឈ្មោះ​សម្រាប់​មណ្ឌល​ទាំង​ឡាយ​ណា​ដែល​​​នៅ​ពេល​វេលា​វែង​ឆ្ងាយ​ទៀត។ គណៈកម្មការ​នឹង​ផ្តល់​ជូន​ពេល​ក្រោយ។

លោក ទុយ វិច្ឆិកា

លក្ខន្តិកៈ​ផ្សេង​ៗ​ទៀត​

-ក្រុម​នីមួយ​ៗ​ត្រូវ​ដាក់​បញ្ជី​ឈ្មោះ​គណៈប្រតិភូ​​របស់​ខ្លួន​ដែល​មាន​កីឡាករ​ត្រឹម​តែ​៧​នាក់​ប៉ុណ្ណោះ។ ក្នុង​ចំណោម​៧​នាក់​ន​ត្រូវ​មាន​ប្រធាន​ក្រុម​១នាក់។ -សមាជិក​ទាំង​៧​នាក់​មាន​សិទ្ធិ​ចូល​លេង​ទាំង​អស់​។ -ក្រុម​នីមួយ​ៗ​មិន​ត្រូវ​បាន​អនុញ្ញាត​​ផ្លាស់​ប្តូរ​សមាជិក​ទេ​ បន្ទាប់​ពី​ការ​ទទួល​ពាក្យ​បាន​បញ្ចប់។ លើក​លែង​តែ​កីឡាករ​មាន​ករណី​ជាក់​ស្តែង​ដូច​ជា​ ជំងឺ​ របួស​ដែល​លិខិត​បញ្ជាក់​ពី​ពេទ្យ។ -ក្រុម​នីមួយ​ៗ​មាន​សិទ្ធិ​ដាក់​កីឡាករ​បរទេស​​ត្រឹម​តែ​២​នាក់​ប៉ុណ្ណោះ។ កីឡាករ​បរទេស​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ដែល​មាន​សុពលភាព​ទិដ្ឋាការ​យ៉ាង​តិច​៦​ខែ​​ គិត​ចាប់​ពី​ពេល​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ -កីឡាករ​ធ្លាប់​លេង​ និង​កំពុង​លេង​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​​២០១៥ ២០១៦ និង​២០១៧​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ឡើយ។ -កីឡាករ​ដែល​អាច​ចូល​រួម​ប្រកួត​ត្រូវ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​​ពោល​គឺ​មាន​ឆ្នាំ​កំណើត​ចាប់​ពី​ឆ្នាំ​២០០០។ -កីឡាករ​ម្នាក់​លេង​បាន​តែ​១​ក្រុម​ប៉ុណ្ណោះ។ -ក្រុម​មាន​រចនាសម្ព័ន្ធ​​គ្រប់​គ្រង​ (អាសយដ្ឋាន​ទំនាក់ទំនង​សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ)។

ទាក់ទង​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​តាម​មណ្ឌល​ទាំង​៨​មាន​ដូច​ខាង​ក្រោម​​

១-មណ្ឌល​ខេត្ត​កណ្ដាល មណ្ឌល​នេះ​សម្រាប់​ក្រុម​នៅ​ខេត្ត​កណ្ដាល។ ទាក់ទង​លោក គង់ លី​៖ ០១២​ ៩៧១ ៨១១។

២-មណ្ឌល​​ក្រុង​ប៉ោយប៉ែត មណ្ឌល​នេះ​សម្រាប់​ក្រុម​នៅ​ខេត្ត​បន្ទាយមានជ័យ។ ទាក់ទង​លោក​ អឿន សំរឹទ្ធ​៖ ០៦៩ ២៥៧ ៩៩៧/០៨៧ ៧៥០ ៦២៣។​

៣-មណ្ឌល​ខេត្ត​កំពង់ស្ពឺ មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​តាកែវ​មាន​សិទ្ធិ​ចូល​រួម​ប្រកួត។ ទាក់ទង​ក​ ម៉ម កុសល​៖ ​០៩៨ ៨៧៧ ៤៩៦។​

៤-មណ្ឌល​ខេត្ត​ព្រះ​សីហនុ​ មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​កំពត​ កែប​ និង​កោះកុង​មាន​សិទ្ធិ​ចូល​រួម​ប្រកួត។ ទាក់ទង​លោក​ លោក ឈី ឈន​៖ ០១៥ ៣៥៧ ៥៩៦។

៥-មណ្ឌល​ខេត្ត​កំពង់ចាម មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ក្រចេះ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចូល​រួម​ប្រកួត។ ទាក់ទង​លោក​ ព្រលឹង សុគុណា៖ ០៧០ ៣៩៣ ៩៦១។

​៦-មណ្ឌល​ខេត្ត​បាត់​ដំបង មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​​ពោធិ៍សាត់​ កំពង់ឆ្នាំង​ និង​ប៉ៃលិន​ មាន​សិទ្ធិ​ចូល​រួម​ប្រកួត។ ទាក់ទង​លោក ព្រំ ចិត្ត៖ ០១០ ៩២២ ០៩៣ និង​លោក ជឿន សូភី៖ ០១៦ ៤២៣ ២១៨។ ​ ៧-មណ្ឌល​ខេត្ត​សៀម​រាប មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​ឧត្តរមានជ័យ​ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​។ ទាក់ទង​លោក ជុំ ប៊ុនតាវ៖ ០៩៧ ៩៧៨ ១១៦៦/០១២ ៦២១ ៨១៨​។

៨-មណ្ឌល​​ភ្នំពេញ មណ្ឌល​នេះ​សម្រាប់​នៅ​រាជ​ធានី​ភ្នំពេញ។ ទាក់ទង​លោក គល់ ភារម្យ៖ ០១២ ៤៥៥ ៨៤៨ ឬ​លោក ម៉ៃ មូលីន ទូរសព្ទ ០៩៧ ៦៦៣៧ ៨៨៧។

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី