នាដការីរបាំជើងចាស់ ស៊ិន សាម៉ាដឹកឆូ ទទួលមរណភាព
- 2017-12-22 06:54:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាដការីរបាំជើងចាស់ ស៊ិន សាម៉ាដឹកឆូ ទទួលមរណភាព
ចន្លោះមិនឃើញ
ព្រឹទ្ធាចារ្យសិល្បៈ ស៊ិន សាម៉ាដឹកឆូ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នេះ ដោយជរាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ នេះជាដំណឹងដ៏ក្ដុកក្តួល និងជាការបាត់បង់ធនធានមនុស្សដែលមានទេពកោសល្យរបស់កម្ពុជា។
សាស្ត្រាចារ្យរបាំខ្មែររូបនេះជាសិល្បការិនីឆ្នើមម្នាក់ក្នុង ឆ្នាំ១៩៦០ និងជាដៃគូចម្រៀងមហោរីជាមួយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ផងដែរ។ ព្រឹទ្ធាចារ្យក៏ជានាដការីដ៏ឆ្នើមដែលមានបានបង្ហាត់បង្រៀននៅសាលកវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈជាច្រើនឆ្នាំ។
សពព្រឹទ្ធាចារ្យសិល្បៈ ស៊ិន សាម៉ាដឹកឆូ តម្កល់នៅវត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោក រាជធានីភ្នំពេញ រីឯពិធីបូជាសពនឹងប្រព្រឹត្តនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។