ដឹង Messi បញ្ចេញកាយវិការបែបណា ក្រោយទាត់ Free-Kick ចំមុខ Ronaldo?
- 2017-12-24 03:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹង Messi បញ្ចេញកាយវិការបែបណា ក្រោយទាត់ Free-Kick ចំមុខ Ronaldo?
ចន្លោះមិនឃើញ
ជំនួបEl Clasico ដ៏អស្ចារ្យដែលមានអ្នកទស្សនារាប់លាននាក់ Barcelona បានផ្ដល់មេរៀនលត់ Real Madrid ក្នុងកីឡដ្ឋាន Santiago Bernabéu ៣-០ កាលពីម្សិលមិញ។
Luis Suarez, Lionel Messi និង Aleix Vidal បានចែកទាត់ទម្លុះសំណាញ់ម្នាក់មួយគ្រាប់ ធ្វើឲ្យអ្នកគាំទ្ររបស់ស្ដេចសស្រងាកចិត្តជាខ្លាំង ហើយពេលនេះ Barca កំពុងដាច់ Madrid ១៤ពិន្ទុលើកំពូលតារាង La Liga។
អ្វីដែលជារឿងចាប់អារម្មណ៍កាលពីយប់មិញ នៅចុងវគ្គទីមួយ Barca ទទួលបានFree-Kick ដោយ Messi ជាអ្នកសម្រេចស៊ុត។ កីឡាករអាហ្សង់ទីនបានប្រើកម្លាំងទាត់មួយទំហឹងពីចម្ងាយ តែចៃដន្យអ្វីបាល់នោះបានហោះទៅបុកមុខរបស់ Ronaldo ដែលកំពុងឈរជាកំពែងការពារគ្រាប់បាល់។ ចំណុចនេះបានទាញចំណាប់អារម្មណ៍ អ្នកទស្សនាជាច្រើន ព្រោះពិតជាកម្រចំពោះកីឡាករទាំងពីរទាត់បាល់ត្រូវគ្នា។
បន្ទាប់ទាត់ត្រូវគូប្រជែង ភ្លាមៗនោះ Messi បានដើរសំដៅទៅ Ronaldo ដើម្បីទះដៃ ជាការអធ្យាស្រ័យដល់គ្នា។ ចំណុចចាប់អារម្មណ៍មួយទៀត គ្រាប់បាល់ទី៣ Messi បាន Assist ទៅឲ្យ Aleix Vidal ដោយពេលនេះគេស្បែកជើងតែម្ខាងប៉ុណ្ណោះ៕