ស្ទីលអបអរគ្រាប់បាល់របស់ Messi នៅ Bernabéu ម្សិលមិញមានអត្ថន័យដូចម្ដេច?
- 2017-12-24 07:04:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីលអបអរគ្រាប់បាល់របស់ Messi នៅ Bernabéu ម្សិលមិញមានអត្ថន័យដូចម្ដេច?
ចន្លោះមិនឃើញ
ក្នុងចំណោម៣គ្រាប់របស់ Barcelona យកឈ្នះ Real Madrid ម្សិលមិញ Lionel Messi ក៏រកមួយគ្រាប់ដែល ដោយជាការទាត់បាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពី Dani Carvajal យកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់។
ក្រោយពីស៊ុតរកគ្រាប់បាល់ទី២៥នៅជំនួប El Clasico កីឡាករអាហ្សង់ទីនបានរកអបអរគ្រាប់បាល់ ជាពិសេសបានសម្ដែងកាយវិការយកដៃទាំងពីរថើបមាត់ រួចឱនទៅក្រោយ បន្ទាប់មកបោះដៃទាំងពីរឡើងលើនៅចំពោះមុខអ្នកគាំទ្រ Real Madrid រាប់ម៉ឺននាក់។
សម្រាប់កាយវិការបែបនេះបើតាមការបកស្រាយរបស់កាសែតអេស្ប៉ាញ Marca មានន័យ៖ "ស្វាគមន៍ខ្ញុំត្រលប់មកសាជាថ្មីហើយ"។ កាលប្រកួត Clasico កាលពីរដូវកាលមុនជើងទី២ La Liga, Messi បានធ្វើឲ្យសារព័ត៌មាននិងអ្នកគាំទ្រចាប់អារម្មណ៍ម្ដងរួចមកហើយ បន្ទាប់ពីស៊ុតគ្រាប់បាល់ជ័យជម្នះ ៣-២ លើ Madrid ដោយបង្ហាញស្ទីលអបអរដោះអាវបង្ហាញទៅអ្នកគាំទ្រ Madrid។
នោះគឺជាគ្រាប់ទី៥០០ក្នុងអាជីពរបស់គេ ចំពោះការអបអរលើកអាវត្រូវបានសារព័ត៌មានអង់គ្លេស The Sun បកស្រាយថាម្ចាស់ជើងឯក Ballon d'Or ៥សម័យកាលចង់បង្ហាញប្រាប់ថាខ្លួនគឺជាកីឡាករល្អផ្ដាច់គេគ្រប់ពេលវេលា ឬគ្រប់សម័យកាល "The greatest footballer of all time”៕