Honda CBR-650F ​រាង​​ឡូយ​អស់​ស្ទះ​នឹង​មក​​ដល់​​ទីផ្សារ​​ឆ្នាំ ២០១៥

  • 2014-11-12 17:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda CBR-650F ម៉ូតូ​ស្ព័រ​ស៊េរី​ឆ្នាំ ២០១៤ ​របស់​ក្រុមហ៊ុន​ Honda នឹង​មក​កាន់​ទីផ្សារ​នៅពាក់កណ្ដាល​ឆ្នាំ ២០១៥  ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​រហូត​ទៅ​ដល់ ​៦៤៩សេសេ។

 

ក្រុមហ៊ុន​ Honda សាខា​នៅ​ឥណ្ឌា​ហៅ​កាត់​ថា​ (HMSI) នឹង​ដាក់​លក់​ Honda CBR-650F ​នៅ​លើ​ទីផ្សារ​​ក្នុង​ប្រទេស​ (ឥណ្ឌា) និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ឧបទ្វីប​ឥណ្ឌា (​​ដូចជា នេប៉ាល់ ស្រីលង្ការ​ បង់ក្លាដេស.....ជា​ដើម)​ ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៥​ខាង​មុខ។

 

 

 Honda CBR-650F ស៊េរី​ឆ្នាំ ២០១៤

 

នាយក​រង​ក្រុមហ៊ុន​ HMSI លោក Y. S. Guleria បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​លោក (HMSI) ​នឹង​ចាប់​ផ្ដើម​តំឡើង CBR-650F ​​ដើម​ឆ្នាំ ២០១៥ ហើយ​​​នឹង​ដាក់​លក់​លើ​ទីផ្សារ​​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ពាក់​កណ្ដាល​ឆ្នាំ​ដដែល។

 

លក្ខណៈ​លម្អិតរបស់ Honda CBR-650F៖

 

-មាន​កម្លាំង​ម៉ាស៊ីន ៦៤៩សេសេ

-ប្រអប់ចង្កឹះលេខ ៦វគ្គ

-អង្កត់​​ផ្ចិត x ជំហាន​ពី​ស្តុ​ង៖ ៦៧ម.ម x ៤៦ ម.ម

-ហ្រ្វាំងមុខ៖ ហ្រ្វាំង​ថាស​ពីរទំហំ ៣២០ ម.ម

-ហ្រ្វាំង​ក្រោយ៖ ហ្រ្វាំង​ថាសទោល​ទំហំ ២៤០ ម.ម

-សំបកកង់មុខ៖ ១២០/៧០ZR-១៧

-សំបកកង់ក្រោយ៖ ១៨០/៥៥ ZR-១៧

-ចំណុះធុងប្រេង៖ ១៧លីត្រ

-តម្លៃ៖ ៨៤៩៩ដុល្លារ។

 

បច្ចុប្បន្ន​ប្រភេទ​ម៉ូតូ​ធំ​របស់​ Honda ដែល​ដាក់​លក់​លើ​ទីផ្សារ​ឥណ្ឌា​មាន​ដូច​ជា  CB1000 R, CBR1000 RR, VFR1200F, VT1300 CX និង Gold Wing 1800៕

 

 

 

 

 

 

 

 

ចាំ​មើល​ថា​តើ​វត្តមាន Honda CBR-650F អាច​ធ្វើ​ឲ្យ​ទីផ្សារ​ឥណ្ឌា​និង​ទីផ្សារ​ប្រទេស​ផ្សេង​ៗ​ទៀត​កក្រើក​ដែរ​ទេ? ចុះ​មិត្ត​ៗ​បុរស​វិញ​ចង់​បាន​ម៉ូដែល​នេះ​ដែរ​អត់?

 

អាន​៖ ធ្លាប់​ឃើញ​ម៉ូតូ​ធំ​ស្អាត​ៗ​​មាន​តម្លៃ​ថ្លៃ​កប់​ពពកទាំងនេះ​​ដែរ​ឬ​ទេ?​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ powersports, ibtimes

អត្ថបទថ្មី