Dell ជប់លៀងបង្ហាញម៉ូដែលថ្មី ឲ្យដៃគូចែកចាយជាង ១០០នាក់
- 2017-12-25 03:59:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dell ជប់លៀងបង្ហាញម៉ូដែលថ្មី ឲ្យដៃគូចែកចាយជាង ១០០នាក់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Dellបានប្រារព្ធពិធីជប់លៀងយ៉ាងពិសេសមួយជូនដល់ដៃគូចែកចាយជាង៩០នាក់ ព្រមទាំងបុគ្គលិកសរុបជាង ១៥០នាក់កាលពីថ្ងៃសុក្រនៅភោជនីយដ្ឋាន Bottom Up។
ពិធីនេះធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលរវាងក្រុមហ៊ុន និងដៃគូសហការចែកចាយផងដែរ ក្នុងនោះគោលបំណង ចែកចាយបទពិសោធន៍ ក៏ដូចជាឲ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពាក់ព័ន្ធម៉ូដែលនាំចូលថ្មី ២១ប្រភេទ។
លោក ញាន ចន្ថា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Dell បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រថា៖ "ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្រាប់ការចូលរួមពីដៃគូទាំងអស់គ្នា។ យប់នេះ Dell នឹងមានផលិតផលថ្មីៗ យកមកបង្ហាញទាំងអស់គ្នា ហើយរាល់ពត៌មានថ្មីៗ ពីផលិតផលDell ខ្ញុំសង្ឃឹមថា ទាំងអស់គ្នានឹងយកទៅចែកចាយ ដល់អ្នកប្រើប្រាស់កាន់តែយល់ដឹងបន្ថែមពីផលិតផលនេះ។ សង្ឃឹមថាការជប់លៀងជួបជុំគ្នាក្នុងរាត្រីនេះ នឹងពង្រីកចំណងមិត្តភាពឲ្យបានកាន់តែរឹងមាំជាងមុនផងដែរ"។
@Dell OptiPlex 3050MT កាលថ្ងៃជប់លៀង ទិញ១០គ្រឿង មានថែម Mouse ១០គ្រឿងភ្លាមៗ៖
@Dell Latitude 3470 បញ្ចុះតម្លៃពិសេសហើយមានថែម Dell Essential Backpack ៖
@Dell Latitude E7270 បញ្ចុះតម្លៃពិសេស ហើយថែម Dell Targus Groove X Compact Backpack៖
សម្រាប់ពត៌មានបន្ថែមទាក់ទងក្រុមហ៊ុនផ្ទាល់ ឬតាមរយៈលេខទូរសព្ទ