Leeteuk សរសេរ​សារ​ក្រៀម​ក្រំ​១​ជូន Jonghyun និងនិយាយ​ពី​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ

  • 2017-12-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ មេ​ក្រុម Super Junior តារា​ចម្រៀង​ Leeteuk បាន​សរសេរ​សារ​មួយ​យ៉ាង​ក្រៀម​ក្រំ​ផ្ញើ​​ជូន​តារា​ចម្រៀង Jonghyun ដែល​ទើប​តែ​ទទួល​មរណភាព​កាល​ពី​ថ្មី​ៗ​នេះ ហើយ​ថែម​ទាំង​បើក​កកាយ​បទ​ពិសោធន៍​របស់​លោក​ផ្ទាល់​ក្នុង​ការ​តតាំង​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ទៀត​ផង។

ក្នុង​សំបុត្រ​នោះ​លោក​បាន​សរសេរ​ថា៖ "គ្មាន​នរណា​ម្នាក់​អាច​និយាយ​បាន​ថា​ពួក​គេ​​ស្គាល់​ពី​អ្នក​ច្បាស់​នោះ​ទេ ហើយ​ប្រាកដ​ជា​គ្មាន​នរណាតែង​ពួក​គេ​ចែក​រំលែក​អ្វី​ៗ​គ្រប់​យ៉ាង​ជាមួយ​អ្នក​ ដោយសារ​អ្នក​ជិត​ស្និទ្ធ​​នឹង​គ្នា​នោះ​ដែរ។ ភាព​ឯកា ភាព​ខឹង​សម្បា ​ពិបាក​ចិត្ត ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​គិត​ពី​វា​ឲ្យ​បាន​ច្រើន​​​ជា​មុន​សិន​ ប្រសិន​បើ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ព្រោះ​​អ្នក​គ្មាន​ផ្លូវ​ណា​ក្នុង​ការ​បង្ហាញ​វា​នោះ​ទេ ហើយ​នឹង​អ្វី​ដែល​អ្នក​ចង់​និយាយ​ទៅ​កាន់​មនុស្ស​ដែល​​អ្នក​បាន​ចាក​ចោល​ទៅ​នោះ។ ចិត្ត​របស់​ខ្ញុំ​ឈឺ​កាន់​តែ​ខ្លាំង ​នៅ​ពេល​​​ដែល​មាន​អារម្មណ៍​ថា​​ខ្ញុំ​ប្រឹង​ឈោង​​ណាស់​ដែរ​ តែ​ខ្ញុំ​ឈោង​​មិន​ដល់​ឲ្យ​នរណា​ម្នាក់​ជួយ​ទាញ​ខ្ញុំ​ចេញ​ពី​ទី​នេះ​បានទេ។ បន្ទុក​នេះ​ពិត​ជា​ធ្ងន់​ខ្លាំង​ណាស់​ក្នុង​ការ​ត​ស៊ូ​ជម្នះ​ ដោយ​សារ​​អ្នក​ជា​​អ្នក​សិល្បៈ​មួយ​រូប ហើយ​បើ​អ្នក​ចង់​បោះ​បង់​អ្វី​មួយ​ចោល​នោះ អ្នក​ត្រូវ​ឆ្លង​កាត់​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ ហើយ​នេះ​​ពិត​ជា​​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​កាន់​តែ​ខ្លាំង​លើស​មុន​ទៅ​ទៀត។ នៅ​មួយ​​ថ្ងៃ​មុន​ពេល​ខ្ញុំ​ជូន​ដំណើរ​អ្នក​ (Jonghyun) ជា​លើក​ចុង​ក្រោយ​នោះ​ រូប​រាង​កាយ​អ្នក​បាន​មក​ពន្យល់​សប្ដិ​ខ្ញុំ​ថា​ ខ្ញុំ​ត្រូវ​តែ​រស់​នៅ​​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ ខណៈ​ពេល​ដែល​អ្នក​ញញឹម​យ៉ាង​ស្រស់​មក​ខ្ញុំ រូប​ភាព​ទាំង​នោះ​ហាក់​ដូច​ជា​ទិដ្ឋភាព​ពិត​ៗ​នៅ​ពី​មុខ​ភ្នែក​ខ្ញុំ​នៅ​ឡើយ។ គ្រប់​គ្នា​តែង​តែ​ប្រឈម​នឹង​ភាព​លំបាក និង​ភាព​ឈឺចាប់ ប៉ុន្តែ​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​មិន​អាច​ថ្លឹង​ថ្លែង​​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ក្នុង​ស្ថានភាព​ទាំង​នោះ​បាន​​ វា​​ពិត​ជា​លំបាក​​​ក្នុង​ការ​ទ្រាំ​ទ្រ​ខ្លាំង​ណាស់។ ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​នូវ​ជំងឺ​​ផ្លូវ​ចិត្ត​នេះ​ពី​មុន​មក ហើយ​ខ្ញុំ​តែង​តែ​គិត​ចំពោះ​ខ្លួន​ឯង​គ្រប់​ពេល​ថា​វា​ប្រហែល​ជា​ប្រសើរ​​បើ​សិន​ជា​ខ្ញុំ​ស្លាប់​ជា​ជាង​រស់​នៅ​លើ​លោក​នេះ ហើយ​ចាំ​តែ​ដក​ដង្ហើម​​ដោយ​​លំបាក​គ្រប់​ពេល​នោះ។ នៅ​ក្នុង​ជួរ​ទាហាន ពួក​គេ​ប្រហែល​​ជា​គិត​ថា​ខ្ញុំ​គ្រាន់​តែ​សម្ដែង​នោះ​ទេ ហើយ​ការ​គិត​ទាំង​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ពិបាក​ឡើង​ៗ​​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​។ ព្រោះ​តែ​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​ទាំង​នេះ វា​ប្រហែល​ជា​អាច​ប្រសើរ​​ជាង​បន្តិច ប្រសិន​បើ​​មាន​វិធី​តូច​តាច​ណា​មួយ​ដើម្បី​ដោះ​ស្រាយ​នោះ វា​អាច​​ដែរ ព្រោះ​ជា​រដូវ​កាលគ្រិស្តម៉ាស ប៉ុន្តែ​អារម្មណ៍​របស់​ខ្ញុំ​នៅ​តែ​គិត​ពី​អភូតហេតុ​នៅ​ក្នុង​ថ្ងៃ​នេះ។ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​រស់​នៅ​ជីវិត​​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ជាង​នេះ​ចាប់​ពី​ពេល​នេះ​ទៅ។ ខ្ញុំ​សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​ចំណាយ​ពេល​វេលា​រាល់​ថ្ងៃ​នេះ​ជា​ពេល​វេលា​ដ៏​ពិសេស​ដូច​ជា​ថ្ងៃ គ្រិស្តម៉ាស​ អ៊ីចឹង​ដែរ"។

សារ​របស់​ មេ​ក្រុម​ Super Junior រូប​នេះ​ បាន​អង្រួន​ចិត្ត​មហាជន​ជា​ច្រើន​ ហើយ​វា​ក៏​ចាក់​ដោត​អារម្មណ៍​អ្នក​គាំទ្រ​របស់​ Jonghyun ដែល​នៅ​ស្លុត​ចិត្ត​មិន​ទាន់​បាត់​ ចំពោះ​មរណភាព​របស់​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​ដែរ៕

..그 누구도 너를 잘안다고 말할수 없고 그 누구도 너랑 친해 모든걸 공유 했다고 말할수 있는 사람은 없을것이다 한 사람의 외로움이,분노가,슬픔이..표현할 길이 없어 마지막의 선택을 했는지 남은 사람들에게 무엇을 말하고 있는지 당분간 생각을 좀 많이 해봐야할거 같다 손잡아달라고 내밀던 손을 더 힘껏 끌어주지 못한 미안함에 더 가슴 시리고 연예인이기에 견뎌할무게라고 하기엔 너무나도 큰 무게였고 어느 한가지를 포기하기엔 많은 길을 걸어왔기에 이러지도 저러지도 못한 그 모습이 더 마음이 아플뿐입니다 보내기 전날 꿈에 찾아와 형 이 더 행복해야한다고 환희 웃고 간 모습이 아직도 눈에 선합니다 누구에게나 시련이나 아픔 고통들이 있지만 그 크기는 서로 잴수없는것이며 자기가 처한 상황에 느끼는 감정이 가장 힘들고 어려울수있을것입니다 저도 우울증을 심하게 겪으면서 살아숨쉬는것보다 죽는게 나을거 같다는 생각에 하루하루가 힘들었고 군대에선 그런나를 그저 쇼하는 모습으로 비춰졌을테고 그런 시선들이 더 힘들었고 그렇게 1년가까이 어렵고 힘든 시간을 견뎌냈고 이런상황을 겪겨봤기에 조금이라도 해소 할수 있는 아주 작은 탈출구가 있었더라면 조금은 나았을텐데...크리스마스라 크리스마스의 기적이라는 단어가 더 깊이 느껴집니다 앞으로 우리는 더 행복하게 살아가는게 중요하다 느껴집니다 모두 언제나 크리스마스 같은 특별한 하루하루 보내길 바랍니다

A post shared by Lee teuk (@xxteukxx) on

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា