វិធីឆែកមើលថា iPhone របស់អ្នកត្រូវ Apple ធ្វើឲ្យដើរយឺតឬអត់
- 2017-12-25 07:25:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីឆែកមើលថា iPhone របស់អ្នកត្រូវ Apple ធ្វើឲ្យដើរយឺតឬអត់
ចន្លោះមិនឃើញ
ថ្មីៗនេះ Apple បានចេញមុខទទួលស្គាល់ថា បានបន្ថយល្បឿន iPhone ដែលមានថ្មអាយុកាលយូរ ដោយចេតនាដើម្បីទប់ស្កាត់បញ្ហាដែលធ្វើឲ្យទូរសព្ទរលត់ដោយខ្លួនឯង។ មានវិធីមួយអាចឲ្យអ្នកឆែកមើលថា iPhone របស់អ្នកស្ថិតក្នុងចំណោម iPhone ដែលរងគ្រោះនេះដែរឬអត់។
ដំបូងត្រូវដឹងថា iPhone ដែល Apple បានបន្ថយល្បឿន មានដូចជា iPhone 6, iPhone 6s, iPhone SE និង iPhone 7 ដែលមានប្រើប្រព័ន្ធប្រតិបត្តិការ iOS ចាប់ពីជំនាន់ទី 10.2.1 ឡើងទៅ។ ការបន្ថយល្បឿននេះកើតមានលើ iPhone ដែលថាមពលថ្មមានសេសសល់ចាប់ពី ៨០% ចុះ (មានន័យថាថ្មខូចអស់ ២០%)។
ដើម្បីឆែកមើលថាថ្ម iPhone របស់អ្នកខូចប៉ុន្មានភាគរយ ត្រូវដំឡើងកម្មវិធីមួយឈ្មោះថា Battery Life ដែលមាននៅលើ App Store។
ពេលដំឡើងកម្មវិធីនេះរួច ចូលទៅកាន់ Wear Level ដែលវានឹងបង្ហាញថាថ្មទូរសព្ទរបស់អ្នកខូចប៉ុន្មានភាគរយ។
ឬអាចចុចលើ Raw Data ដើម្បីអាចមើលទិន្នន័យអំពីថ្មបានកាន់តែច្បាស់។
បើ iPhone អ្នកមាន Wear Level ដល់ ២០% ឡើង មានន័យថាល្បឿនដំណើរការធម្មតាលើស្មាតហ្វូនរបស់អ្នកត្រូវបានកាត់បន្ថយ ដើម្បីទប់ស្កាត់កុំឲ្យស្មាតហ្វូនរលត់ដោយខ្លួនឯង ហើយវាដំណើរការលឿនតែនៅពេលចាំបាច់ប៉ុណ្ណោះ។
Apple បានបញ្ជាក់ថា ថ្មរបស់ iPhone ផលិតឡើងដោយវាអាចរក្សាជីវិតបាន ៨០% នៃថាមពលថ្មដើម ក្រោយពីសាកមួយពេញអស់ ៥០០ លើក។ មានន័យថាប្រសិនបើអ្នកសាកបំពេញថ្ម iPhone មួយថ្ងៃម្ដង នោះជីវិតថ្ម iPhone នឹងនៅសល់ ៨០% ក្រោយពីប្រើបានជាងមួយឆ្នាំ៕