រ៉ូប​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​ទាំង​៣​ឈុត​របស់ Margie ច្នៃ​ឡើង​ដោយ​អ្នក​រចនា​ម៉ូដ​ដល់​ទៅ​៣​ប្រទេស

  • 2017-12-25 09:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ជាមួយអ្នក​ជំនួញ​វ័យ​ក្មេង​ Pok កាល​ពី​យប់មិញ​នេះ តារា​សម្តែង Margie គ្រង​នូវ​ឈុត​កូន​ក្រមុំ​ពណ៌​ស ដល់​ទៅ​៣​ឈុត។ ឈុត​នីមួយៗ​មាន​ភាព​ស្រស់​ស្អាត​ប្លែក​គ្នា និង​ច្នៃ​ឡើង​ដោយ​អ្នក​រចនា​ម៉ូដ​ដ៏​ល្បីឈ្មោះ​នៅ​អឺរ៉ុប និង​អាស៊ី។

ឈុត​រ៉ូប​ដៃ​វែង​ទី​១ ដែល Margie ស្លៀក​ក្នុង​កម្មវិធី​សន្និសីទ​កាសែត រចនា​ដោយ​អ្នក​ជំនាញ​រចនា​ម៉ូដ Elie Saab នៃចក្រភពអង់គ្លេស។

ឈុត​រ៉ូបអត់​ដៃ​ទី២ រចនា​ដោយ​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ ឈុត​នេះ​ជា​របស់​ប៊្រេន​របស់ Meshmuseum។

ឈុតទី៣ ដែលកូនក្រមុំពាក់ក្នុងពិធីកាត់នំពិសេសជាងគេ គឺ​មានទម្ងន់ដល់ទៅ៣៧គីឡូក្រាម ដែលរំលេចទៅដោយគ្រាប់គ្រីស្តាល់ចាំងភ្លឺភ្លេក ជាម៉ាក​របស់ Tex Saverio នៃប្រទេសឥណ្ឌូនេស៊ី

ប្រភព៖ Mthai   ប្រែ​សម្រួល៖ ដេត ធន្នី