ចេញ​មក​ហើយ លទ្ធផល​ប្រៀបធៀប​ឈីប Kirin 970 និង Snapdragon 845

  • 2017-12-26 02:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្អែក​តាម​រូបភាព​បង្ហោះ​នៅ​លើ​គេហទំព័រ Weibo ពី​ការ​ប្រៀបធៀប​នៃ​ពិន្ទុ​វាយ​តម្លៃ​ឈីប HiSilicon Kirin 970 របស់​ក្រុមហ៊ុន​ប្រទេស​ចិន Huawei និង Snapdragon 845 របស់​ក្រុមហ៊ុន​អាមេរិក Qualcomm។ ក្នុង​នោះ​លទ្ធផល​បង្ហាញ​ថា​ឈីប Kirin ជំនាន់​ក្រោយ​មាន​ពិន្ទុ​ខ្ពស់​ជាង Snapdragon ប្រហែល ៧ ភាគរយ ប៉ុន្តែ​នេះ​មិន​ទាន់​ជា​លទ្ធផល​នៃ​ការ​តេស្ត​ផ្ទាល់​នៅ​ឡើយ។

ឈីប Kirin 970 បច្ចុប្បន្ន​បំពាក់​លើ​ស្មាតហ្វូន Huawei និង​ត្រកូល Honor ដែល​រួម​មាន Mate 10 Pro, Honor V10 បន្សំ​ពាក្យ​ចចាមអារ៉ាម​ឆ្នាំ​ក្រោយ​ក៏​ទំនង​មាន​លើ​ម៉ូដែល P11។ ចំណែក​ឯ Snapdragon 845 ត្រឹម​បង្ហាញ​ជា​ផ្លូវការ ប៉ុន្តែ​ពុំ​ទាន់​មាន​បំពាក់​លើ​ស្មាតហ្វូន​ស៊េរី​ណា​មួយ​នៅ​ឡើយ​ក្នុង​ឆ្នាំ ២០១៧ នេះ ដោយ​រំពឹង​ខ្ពស់​អាច​លេច​វត្តមាន​ក្នុង​ម៉ាស៊ីន​ស្មាតហ្វូន Samsung, LG, Sony និង Xiaomi ជំនាន់​ឆ្នាំ ២០១៨។

​​​រំឭក​ដែរ​ថា​បច្ចុប្បន្ន​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈីប​បាន​លោត​ផ្លោះ​ពី​ការ​អភិវឌ្ឍ​នៃ​ឈីប​ទំហំ 10nm ឡើង​ដល់ 7nm ដោយ​រំពឹង​បញ្ចប់​នា​ដើម​ឆ្នាំ ២០១៩ ស្រប​ពេល TSMC ធ្លាប់​បាន​ប្រកាស​នឹង​ចាប់​ដៃ Qualcomm ជំនួស SAMSUNG លើ​ការ​ផលិត​ឈីប Snapdragon 855។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​ក៏​មាន​ដំណឹង​លេច​លឺ​ថា Qualcomm នឹង​វិល​មក​រក​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​វិញ​ក្នុង​ឆ្នាំ ២០២០ លើ​គម្រោង​ផលិត​ឈីប Snapdragon 865 មួយ​ជំនាន់​ផ្សេង​ទៀត។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី