កាន់​តែ​ពិសេស រថយន្ត Lamborghini បញ្ចុះ​តម្លៃ​ជា​ច្រើន បើ​អ្នក​យក Bitcoin ទៅ​ទិញ

  • 2017-12-25 01:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទីផ្សារ​រូបិយប័ណ្ណ​ឌីជីថល Bitcoin ដោយ​ក្នុង​មួយ​ឯកតា​ត្រឹម ២០០ ដុល្លារ រហូត​ទល់​បច្ចុប្បន្ន​ឡើង​ដល់ ១៥,០០០ ដុល្លារ ធ្វើ​ឲ្យ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​សម្បើម​ពី​ផ្សារ​ភាគហ៊ុន​សកល។ ផ្អែក​តាម​គេហទំព័រ Moonlambos បាន​បង្ហោះ​ពី​ការ​ទទួល​ទិញ​នូវ​កាក់ Bitcoin ដើម្បី​ប្ដូរ​យក​រថយន្ត​សេដ្ឋី Lamborghini។

រថយន្ត Lamborghini ដែលមានតម្លៃស្មើ ២៦.០៤ BTC

ពួក​គេ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​នៅ​សហរដ្ឋអាមេរិក​និង​តំបន់​អឺរ៉ុប ដើម្បី​លក់​រថយន្ត Lamborghini តាម​រយៈ​កាក់ Bitcoin និង Ethereum។ ប្រសិន​បើ​អ្នក​មាន Bitcoin ចំនួន ៩.៧២ ឯកតា ដែល​ស្មើ​នឹង​តម្លៃ *១៥០,០០០ ដុល្លារ* អ្នក​អាច​ប្ដូរ​យក​ត្រកូល **Gallardo LP 57-4 Superleggera Coupe** មួយ​គ្រឿង ដោយ​ជា​ធម្មតា​បើ​ទិញ​លុយ​សុទ្ធ​ស៊េរី​ឆ្នាំ ២០១៣ មួយ​នេះ ថ្លៃ​ជាង ២៤០,០០០ ដុល្លារ​ឯ​ណោះ។

មិន​តែ​ប៉ុណ្ណោះ​ក្នុង​ទីក្រុង​ឌូបៃ​ឯ​ណោះ​វិញ ប្តី​ប្រពន្ធ​មួយ​គូ​អ្នក​ស្រី Michelle Mone និង​លោក Doug Barrowman បាន​បង្កើត​សេវាកម្ម​ទិញ​ដូរ​អចលនទ្រព្យ​តាម​រយៈ​រូបិយប័ណ្ណ​ឌីជីថល ដោយ​សម្រាប់​ប្រភេទ Apartment ខ្នាត​តូច មាន​បន្ទប់​គេង ២ ស្ថិត​នៅ​ទីតាំង Dubai Science ប្រកាស​ដូរ​ជាមួយ Bitcoin ចន្លោះ​ពី ១៨-២០ កាក់ ដែល​ថ្លៃ​ជាង ៣០០,០០០ ដុល្លារ ។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ interestingengineering   ប្រែ​សម្រួល៖ កៅ រក្សា