ប៉ុន្មានសន្លឹកពី iMac Pro ថ្លៃ ៥ ពាន់​ដុល្លារ​ តើអស្ចារ្យ​ប៉ុណ្ណា​ទៅ? (វីដេអូ)

  • 2017-12-24 01:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ប្រកាស​បង្ហាញ​នូវ​កុំព្យូទ័រ​ជំនាន់​ចុង​ក្រោយ iMac Pro ក្នុង​តម្លៃ ៤,៩៩៩ ដុល្លារ ។ ផ្តើម​បើក​ Pre-Order ជា​លើក​ដំបូង​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក, អូស្រា្តលី, ចិន, ហុងកុង, ជប៉ុន, សិង្ហបុរី និង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​ចាប់​ពី​ថ្ងៃ​ទី ១៤ ធ្នូ​ត​ទៅ មុន​ឥវ៉ាន់​ទៅ​ដល់​ដៃ​អតិថិជន​នា​ថ្ងៃ​ទី ២៧ ធ្នូ ឆ្នាំ ២០១៧។

ប៉ុន្តែ​ចម្លែក​អ្វី​អតិថិជន​មួយ​ចំនួន​ក្នុង​ប្រទេស​ជប៉ុន ក៏​ទទួល​បាន​ទំនិញ​មុន​ថ្ងៃ ខ្លះ​បង្ហោះ​រូប iMac Pro ម៉ូដែល​នេះ​លើ​បណ្ដាញ​សង្គម​តាំងតែ​ពី​ថ្ងៃ​ទី ២០ ធ្នូ និង​ខ្លះ​ទៀត​មាន​បង្ហោះ​វីដេអូតេស្តល្បឿននៅ​លើ​គេហទំព័រ YouTube ទៀត​ផង។

រំឭក​ថា​ប្រភេទ​ចេញ​លក់​នៅ​ចុង​ខែ​ធ្នូ​នេះ មាន​កម្លាំង​ម៉ាស៊ីន​ប្រើ​នូវ CPU ចំនួន 8-core, 10-core ខណៈ​ជំនាន់​ពិសេស 14-core និង 18-core នឹង​មាន​លក់​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ហើយ​តម្លៃ​ក៏​ខ្ពស់​ជាង​នេះ​ដែរ។​

រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម:

​​​​​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម