ថ្មជំនួយ Apollo ប្រើ USB C សាកបញ្ចូលថ្មមួយពេញមិនដល់កន្លះម៉ោង
- 2017-12-23 01:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មជំនួយ Apollo ប្រើ USB C សាកបញ្ចូលថ្មមួយពេញមិនដល់កន្លះម៉ោង
ចន្លោះមិនឃើញ
ជាទូទៅថ្មជំនួយ Powerbank ថ្វីបើមានចំនួនអំពែផ្ទុកក្រោម ១ មុឺនក៏ត្រូវចំណាយពេលយ៉ាងតិចចន្លោះពី ៣ ម៉ោង ៨ ម៉ោងក្នុងការសាកបញ្ចូលមួយពេញម្ដង។ ត្រូវប៉ាន់សម្រាប់ម៉ូដែល Apollo ប្រភេទថ្មជំនួយដំបូង ដែលប្រើប្រាស់បច្ចេកវិទ្យា USB-C PD ទាំងរន្ធបញ្ចូលនិងរន្ធបញ្ចេញ ហើយប្រើកម្លាំងផ្ទុក ៦០ វ៉ាត់នៅពេលសាកបញ្ចូលថ្ម។
ចំពោះការផ្ទេរថាមពលថ្មចូលទៅសា្មតហ្វូនវាប្រើកម្លាំង ៤០ វ៉ាត់ ម្ល៉ោះសម្រាប់ iPhone X ឬ iPhone 8 Plus សាកពី ០ ដល់ ១០០ ភាគរយ ប្រើពេលត្រឹម ១ ម៉ោង ៣០ នាទី ដោយមិនចាំបាច់ត្រូវការដុំសាកពីក្រៅមកជំនួយអ្វីឡើយ។ ចំពោះការបញ្ចូលថ្មទៅក្នុងថ្មជំនួយវិញ ប្រើពេលមួយពេញក្នុងទំហំផ្ទុក ៦,០០០mAh ត្រឹម ២០ នាទី ខ្លាំងជាង Powerbank ធម្មតា ប្រហែល ៣-៤ ដងឯណោះ។
បច្ចុប្បន្នថ្មជំនួយ Apollo កំពុងស្ថិតក្នុងការរៃអង្គាសថវិកាដើម្បីបញ្ចប់គម្រោងក្នុងការផលិត ហើយចំពោះតម្លៃចេញលក់ផ្លូវការអាចប្រហែល ៥៩ ដុល្លារ ចេញលក់ចន្លោះនៅចន្លោះនិទាឃៈរដូវ (ខែមិនាដល់ខែមិថុនា) ឆ្នាំ ២០១៨។
រីករាយទស្សនាវីដេអូខាងក្រោម:
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
មិនមែនលំៗទេ ការងារ IT ខ្លះ រកមួយខែ អាចទិញ Prius បានមួយគ្រឿង
សប្បាយៗ! ថតរូបជាមួយម្ចាស់បទ “កង់សាគួរ” និងយកកាដូ Free ពីទូរសព្ទ Nokia