អតីត​បុគ្គលិក​ CIA ​លោក​ Edward Snowden ​ផលិត​ app ​មួយ​ជួយ​ការពារ​ចោរកម្ម​

  • 2017-12-25 12:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ជំនាញ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ទីភ្នាក់ងារ​អាមេរិក​ CIA ​លោក​ Edward Snowden ​ដែល​បាន​ទម្លាយ​កម្មវិធី​តាមដាន​ឃ្លាំមើល​របស់​រដ្ឋាភិបាល​អាមេរិក​កាល​ពី​ឆ្នាំ​ ២០១៣ ​ឥឡូវ​មាន​ការងារ​ថ្មី​ធ្វើ​ហើយ​គឺ​ជា​អ្នក​ផលិត​កម្មវិធី​ក្រោយ​ការ​បង្កើត​កម្មវិធី​ទូរសព្ទ​ Haven ។

ក្នុង​វិឌីអូ​មួយ​ដែល​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ​ Snowden ​បាន​ណែនាំ​ពី​ Haven ​ក្នុង​គោល​បំណង​ដើម្បី​ការពារ​ឡេបថប​ពី​ការ​យាយី​ផ្សេងៗ​ ។ Snowden ​វ័យ​ ៣៤ ​ឆ្នាំ​ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​ប្រទេស​រុស្ស៊ី​តាំង​ពី​ឆ្នាំ​ ២០១៣ ​ក្នុង​លក្ខខ័ណ្ឌ​សុំ​សិទ្ធិ​ជ្រោក​កោន​បណ្តោះ​អាសន្ន​ក្រោយ​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាមេរិក​និយាយ​ថា​ កម្មវិធី​ Haven ​បង្កើត​ឡើង​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស​ និង​បុគ្គល​ផ្សេងទៀត​ដែល​ជួប​ហានីភ័យ​ ។ វា​ប្រើ​សេនស័រ​របស់​ទូរសព្ទ​ដំណើរ​ការ​ប្រព័ន្ធ​ Android ​ដើម្បី​រកមើល​នូវ​អ្វី​ដែល​ប្លែកៗ​ក្នុង​បន្ទប់​ ។ សហ្វវែ​នេះ​ត្រូវ​អភិវឌ្ឍ​ដោយ​ Snowden ​រួម​ជាមួយ​នឹង​មូល​និធិ​ Freedom of Press Foundation ​និង​គម្រោង​ Guardian Project ។

យ៉ាងណាមិញ​ app ​មួយ​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មតិ​ប្រតិកម្ម​មួយ​ចំនួន​ពី​បណ្តាញ​សង្គម​ដែល​ពួកគេ​និយាយ​ថា​ កុំ​ជឿ​ទុក​ចិត្ត​ Snowden ​ឱ្យ​សោះ​ ៕

ប្រភព៖ Phys   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី