Turan នឹង​ចេញ​ពី Barcelona ទៅ Besiktas?

  • 2017-12-25 14:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ​ដ៏​ល្បី​ឈ្មោះ Marca កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​ Arda Turan អាច​នឹង​ធ្វើ​ការ​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ទៅ​ក្លឹប​ទួរគី Besiktasនៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​ខែ​មករា​ខាង​មុខ​នេះ។

យោង​តាម​ប្រភព​ដដែល ខ្សែ​បម្រើ​ប្រយុទ្ធ​ទួរគី​រូប​នេះ អាច​នឹង​ធ្វើ​ការ​ចុះ​កុងត្រា​ចូល​រួម​ជាមួយ​ក្លឹប Besiktas នៅ​​ពេល​ឆាប់ៗ​នេះ។ ដោយ​សារ​ Turan មិន​បាន​លេង​សូម្បី​តែ​មួយ​ប្រកួត​ក្នុង​ Champions League ឲ្យ Barcelona មាន​ន័យ​ថា បើ​សិន​ជា​ការ​ផ្ទេរ​នេះ​កើត​ឡើង​មែន ខ្សែ​បម្រើ​សញ្ជាតិ​ទួរគី អាច​លេង​ឲ្យ​ Besiktas បាន​ក្នុង​ក្របខ័ណ្ឌ​មួយ​នេះ​នៅ​ពេល​ប៉ះ​ជាមួយ Bayern Munich ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​បម្រើ Turan បាន​ចាក​ចេញ​ពី​ក្លឹប Atletico Madrid មក​ចូល​រួម​ជាមួយ Barcelona កាល​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ​មិន​សូវ​បាន​លេង​ជាប់​លាប់​ប៉ុន្មាន​ទេ​នៅ​ទី​នោះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី