ធ្លាប់​តែ​ឮ Silicon Valley តើ​ពាក្យ​នេះ​មាន​អត្ថន័យ​ ​និង​ចំណុច​ពិសេស​យ៉ាង​ណា​ខ្លះ?

  • 2017-12-27 02:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញ​អ្នក​បំពេញ​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ការ​ចាប់​ផ្ដើម​ជំនួញ រមែង​លឺ​ពាក្យ Silicon Valley ជា​ញឹកញយ។ មាន​​តិច​គ្នា​ណាស់​ដែល​យល់​ពី​វា លើក​លែង​តែ​មនុស្ស​រស់​នៅ​ក្នុង​តំបន់​នោះ ទើប​ដឹង​ច្បាស់​ពី​រឿងរ៉ាវ​ដើម​កំណើត​យ៉ាង​ពិត​ប្រាកដ។​

+Silicon Valley ជា​អ្វី?

ជា​ឈ្មោះ​តំបន់​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ San Francisco Bay Area ចន្លោះ​ភាគ​ខាង​ជើង​នៃ​រដ្ឋ California សហរដ្ឋអាមេរិក។ ក្នុង​តំបន់​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ទីស្នាក់ការ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធន់​ខ្ពស់ ដែល​មាន ៣៩ អាជីវកម្ម​ស្ថិត​ក្នុង​បញ្ជី Fortune ទាំង ១០០០ និង​មាន​បណ្ដា​ក្រុមហ៊ុន​ធ្វើ​ជំនួញ (Startup) រាប់​ពាន​កន្លែង។​

រូបតំណាងទីស្នាក់ការ Google នៅតំបន់ Silicon Valley

សូម្បី​តែ​ក្រុមហ៊ុន *Apple, Cisco, Google, HP, Intel និង Oracle* ជា​ដើម សុទ្ធ​សឹង​តែ​ឈរ​ជើង​ក្នុង​តំបន់ Silicon Valley។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ចាប់​តាំង​ពី​សតវត្ស​ទី ២០ តំបន់​ពិសេស​មួយ​នេះ​បាន​ក្ដោបក្ដាប់​ទីផ្សារ​វិនិយោគ ១ ភាគ ៣ នៃ​ផ្ទៃ​ប្រទេស​អាមេរិក​ទាំង​មូល។​

​​+ដើម​កំណើត​នៃ Silicon Valley:

ឈ្មោះ Silicon Valley បង្កើត​ឡើង​ដំបូង​បង្អស់​ដោយ​លោក Don Hoefler ដែល​គាត់​បាន​ប្រើ​ចុះ​ផ្សាយ​លើ​ចំណងជើង​នៃ​ទំព័រ​កាសែត​ប្រចាំ​សប្ដាហ៍​របស់ Eletronics News ដោយ​ដាក់​ថា "Silicon Valley in the USA” ហើយ​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី ១១ មករា​ឆ្នាំ ១៩៧១។​ បន្ទាប់​មក​ពាក្យ​នេះ បាន​រាលដាល​យ៉ាង​ខ្លាំង​នៅ​ដើម​សតវត្ស​ឆ្នាំ ១៩៨០ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន IBM PC ទាក់ទង​នឹង​ប្រព័ន្ធ Hardware/Software នៃ​ការ​ចែកចាយ​ផលិតផល​លើ​ទីផ្សារ។​

រូបតំណាងឈីបស៊ីលីកូន

ទៀតសោត Silicon ផ្ដើម​មក​ពី​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈីប​ស៊ីលីកូន ដោយ​គេ​ប្រើប្រាស់​ក្នុង​ចង្វាក់​ផលិតកម្ម Semiconductor ក្នុង​ការ​បំពាក់​លើ​កុំព្យូទ័រ, វិទ្យុ និង​ឧបករណ៍​ប្រើប្រាស់​យោធា នា​សម័យកាល​នោះ។ ត​រៀង​មក​ទើប​បង្កើត​ជា​តំបន់ Silicon Valey ក្រោយ​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​បណ្ដា​អ្នក​ស្រាវជ្រាវ STEM ដែល​មាន​មូលដ្ឋាន​នៅ​តាម​សកលវិទ្យាល័យ បន្សំ​នឹង​ការ​ដឹក​នាំ​ដ៏​សំខាន់​ពី​សកលវិទ្យាល័យ Stanford ម្ល៉ោះ​ទើប​មាន​ការ​អភិវឌ្ឍ​ទទួល​បាន​ជោគជ័យ​ទល់​សព្វថ្ងៃ។

ប្រភព: https://archive.icann.org/en/meetings/siliconvalley2011/about.html​​​​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Wikipedia | icann   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម